Connect with us

នឹកអាកាសធាតុត្រជាក់ៗខេត្តមណ្ឌលគិរីអត់? ចាំចប់កូវីដចាំដើរលេងឱ្យណាណីម្តង

មណ្ឌលគិរី៖ ខេត្តមណ្ឌលគិរីគឺជាខេត្តដែលសម្បូរទៅដោយធម្មជាតិព្រៃភ្នំ និងទឹកជ្រោះស្រស់ស្អាតជាច្រើនកន្លែងដែលអាចទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិបានជាច្រើនផងដែរ។ គួបផ្សំជាមួយនឹងអាកាសធាតុត្រជាក់ៗសមល្មមខេត្តមណ្ឌលគិរីក៏បានអភិវឌ្ឍន៍ផ្នែកសណ្ឋាគារ ផ្ទះសំណាក់ ភោជណីយដ្ឋាន ហាងកាហ្វេ ផ្លូវថ្នល់ជាដើមទាំងក្នុងទីរួមខេត្ត និងនៅលើតំបន់ភ្នំប្រកបដោយផាសុខភាពគួរជាទីទាក់ទាញ។

 

ក្រៅពីតំបន់កម្សាន្តជាច្រើនហើយនោះ ខេត្តមណ្ឌលគិរីក៏ជាខេត្តមួយដែលមានជនជាតិភាគតិចរស់នៅផងដែរ ដូចនេះក្រៅពីធម្មជាតិដ៏ស្រស់ត្រកាលហើយនោះ អ្នកដែលបានទៅកម្សាន្តនៅទីនោះក៏អាចឈ្វេងយល់ពីរបៀបរស់នៅ ក៏ដូចជាទំនៀមទំលាប់ប្រពៃណីរបស់ជនជាតិភាគតិចដោយផ្ទាល់ដើម្បីជាចំណេះដឹងផងដែរ។ ហើយខេត្តមណ្ឌលគិរីនេះទៀតសោតក៏ជាខេត្តដែលល្បីនឹងផ្លែបឺរឆ្ងាញ់ និងទឹកឃ្មុំសុទ្ធល្អទៀតផង។

ទោះបីជាស្ថានភាពកូវីដពេលនេះគ្រប់គ្នាត្រូវផ្អាកដំណើរកម្សាន្តមួយរយៈមែនពិត ប៉ុន្តែលោកអ្នកអាចចំណាំទុកសិនបានរហូតដល់ស្ថានភាពល្អឡើងវិញ នោះគ្រប់គ្នាអាចរៀបចំពេលវេលាទៅភ្លាមៗដោយមិនចាំបាច់ពិបាកស្វែងរកតំបន់ធម្មជាតិស្អាតៗ និងអាចបោះតង់គេងកម្សាន្តរំសាយអារម្មណ៍បាន៕

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com