Connect with us

រត់ផ្អើលផ្ទះបាយ Master Chef Khmer គ្រាន់តែចេញវិញ្ញាសារវគ្គដំបូង​ (មានរូបភាព)

សប្តាហ៍នេះជាសប្តាហ៍ទី ៦ ដែលបេក្ខជន Master Chef Khmer ទាំង ២៣ នាក់ និងត្រូវប្រកួតប្រជែងយ៉ាងស្វិតស្វាញ នៅក្នុងសប្តាហ៍នេះដើម្បីបន្តដំនើរទៅសប្តាហ៍ទី ៧។ វិញ្ញាសារដំបូងនៅក្នុងវគ្គទីមួយនេះគឺជាវិញ្ញាសារ អន្ទង់ ដែលនៅរស់ធ្វើអោយបេក្ខជនមានការខ្លាចនិង អ្នកខ្លះទៀតមិនហ៊ានចាប់កាន់អន្ទង់។

ដោយឡែក បេក្ខជន សុផល គឺហាក់ដូចជាខ្លាចអន្ទង់ខ្លាំងដែលធ្វើអោយគាត់មិនហ៊ានចាប់កាន់ ដោយសារមានការលើកទឹកចិត្តពី Chef Master Chef Khmer ទើបគាត់ហ៊ានចាប់កាន់។ ទោះបីជាវិញ្ញាសារ អន្ទង់ មានការពិបាកដល់បេក្ខជនមួយចំនួនក៏ដោយ បេក្ខជនទាំងអស់ត្រូវធ្វើការចំអិនអោយបានល្អប្រកបដោយសោភ័ណ្ឌភាព រសជាតិ និងអនាម័យផងដែរ។

នៅចុងក្រោយ Chef បានរកឃើញបេក្ខជនដែលធ្វើការចំអិនវិញ្ញាសារ អន្ទង់ នេះបានល្អចំនួន ៣ នាក់គឺ បេក្ខជន ដារ៉ា សុផល និងធីតា។ ចំពោះបេក្ខជនដែលធ្វើមិនបានល្អក្នុងវិញ្ញាសារទី ១ នេះនិងត្រូវត្រៀមខ្លួនទៅប្រកួតនៅវិញ្ញាសារបន្តទៀត។

តើផ្ទះបាយ Master Chef Khmer មានវិញ្ញាសារប្លែកៗ និងលំបាកយ៉ាងណានោះ? តើបេក្ខជននិងត្រូវជួបវិញ្ញាសារលំបាក នៅក្នុងផ្ទះបាយ Master Chef Khmer អ្វីទៀត? សូមកុំភ្លេចរង់ចាំទស្សនាកម្មវិធី Master Chef Khmer រៀងរាល់ថ្ងៃ អាទិត្យ វេលាម៉ោង ៨យប់ នៅលើស្ថានីយ CTN តែមួយគត់។

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម