Connect with us

ចេះតែឆ្ងល់បាត់យាយក្រវីសក់ទៅណាមួយរយៈនេះ ការពិតរវល់ថតវីដេអូក្នុង Tik Tok អ៊ីចឹងសោះ

ថៃ៖ តារាបណ្តាញសង្គមវ័យ ៥៨ ឆ្នាំរហ័សនាមយាយក្រវីសក់ ដែលត្រូវបានគ្រប់គ្នាស្គាល់តាមរយៈវីដេអូរាំជាច្រើន មួយរយៈពេលនេះ ហាក់ស្ងាត់មិនសូវឃើញមានសកម្មភាពដូចមុន។ ការពិតយាយក្រវីសក់រវល់តែជក់លេងកម្មវិធី Tik Tok តាមគេតាមឯងអ៊ីចឹងសោះ។

   

ឃើញថាបច្ចុប្បន្ន កម្មវិធី Tik Tok កំពុងតែទទួលបានភាពពេញនិយមខ្លាំងដោយមនុស្សជាច្រើននាំគ្នាលេងព្រមទាំងតារាផងដែរ។ ហើយអ្វីដែលពេញនិយមខ្លាំងនៅក្នុងកម្មវិធីនេះ គឺភាគច្រើនពួកគេច្រើនចែករំលែកវីដេអូប្លែកៗ សប្បាយៗក្នុងគណនីរបស់ពួកគេ សូម្បីតែយាយក្រវីសក់ ក៏កំពុងតែវក់វីថតវីដេអូលេងក្នុង Tik Tok ដែរ។

គួររំឭកដែរថា ទោះបីយាយក្រវីសក់ជាភេទទី ៣ ក៏ដោយ តែគាត់បានជួបស្នេហ៍ពិត និងបានរៀបអាពាហ៍ពិពាហ៍ស្របច្បាប់ជាមួយស្វាមីវ័យក្មេងដែលបានស្រលាញ់គ្នាជាយូរឆ្នាំណាស់មកហើយ ។ អ៊ីចឹងតោះ! កុំឱ្យខាតពេលយូរទៅទស្សនាវីដេអូ Tik Tok របស់យាយក្រវីសក់ជាថ្មីម្តងទៀតទាំងអស់គ្នា៕

#เล่นยากอ่ะ5555..#ตำนานส้มหยุดtik tok..@tang2505

Posted by สิตางศุ์ บัวทอง on Sunday, April 26, 2020

ប្រភព៖ Sanook

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម