Connect with us

អាមេរិក គ្រោងប្រកាសដាក់ឱ្យប្រើប្រាស់ថ្នាំ Remdesivir ដែលអាចព្យាបាលអ្នកជំងឺកូវីដ១៩

អាមេរិក៖ រដ្ឋបាលចំណីអាហារ និងឱសថ របស់សហរដ្ឋអាមេរិក គ្រោងនឹងប្រកាសដាក់ឱ្យប្រើប្រាស់នូវថ្នាំ Remdesivir ដែលត្រូវបានធ្វើតេស្តលើអ្នកជំងឺកូវីដ១៩ ហើយលទ្ធផល បានបង្ហាញថា ការព្យាបាលដោយថ្នាំប្រភេទនេះ មានប្រសិទ្ធភាពដោយអាចធ្វើឱ្យអ្នកជំងឺជាសះស្បើយលឿន។ នេះបើយោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០។

យោងតាមក្រុមហ៊ុន Gilead ដែលផលិតថ្នាំ Remdesivir បានប្រកាសកាលពីថ្ងៃពុធ ម្សិលមិញថា ការធ្វើតេស្តលើអ្នកជំងឺកូវីដ១៩ រកឃើញថា អ្នកជំងឺប្រមាណ ៦២% បានជាសះស្បើយលឿន និងត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះ។ ចំណែក ការធ្វើតេស្តផ្សេងមួយទៀត ដោយក្រសួងសុខាភិបាលអាមេរិក បានបង្ហាញលទ្ធផលថា អ្នកជំងឺកូវីដ១៩ ប្រមាណ ៣១% អាចជាសះស្បើយបានឆាប់រហ័ស ជាងការព្យាបាលដោយថ្នាំដទៃ។

លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានអបអរសាទរចំពោះលទ្ធផលដែលបានរកឃើញ កាលពីថ្ងៃពុធ ស្របពេលដែលមន្ត្រីជាន់ខ្ពស់សុខាភិបាលអាមេរិក លោកវេជ្ជបណ្ឌិត Anthony Fauci បានចាត់ទុកការរកឃើញនេះ ជារឿងដ៏មានសារសំខាន់បំផុត ដោយលោកបានបញ្ជាក់ថា ថ្នាំប្រភេទថ្មីនេះ អាចនឹងក្លាយជាថ្នាំស្តង់ដារសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩៕

ប្រភព៖ SCMP

ប្រែសម្រួល៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម