Connect with us

ត្រឹមតែជិត៩ខែប៉ុណ្ណោះ កម្មការនី ជិត៤ ម៉ឺននាក់ ដែលសម្រាលកូន បានទទួលការឧបត្ថម្ភថវិកាពីរាជរដ្ឋាភិបាល តាមរយៈបេឡាជាតិរបបសន្តិសុខសង្គម

ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី១ ខែកញ្ញា មកដល់ថ្ងៃទី២៤ ខែកញ្ញា ម្សិលម៉ិញនេះ បេឡាជាតិរបបសន្តិសុខសង្គម បានបើកផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមដល់កម្មការិនីសម្រាលកូន ចំនួន ១៧៦៥លាន ២សែនរៀល ។

ការផ្តល់ជូននេះ ក្រោយពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសជាសាធារណៈសម្រេច ផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មការិនីដែលទើបសម្រាលកូនទាំងក្នុង និងក្រៅប្រព័ន្ធ ឱ្យទទួលបានប្រាក់ឧបត្ថម្ភ ដែលសម្រាលបានកូន ១នាក់ ទទួលបាន ៤០០ ០០០០រៀល សម្រាលបានកូនភ្លោះ ២នាក់ ទទួលបាន ៨០០ ០០០០រៀល និងសម្រាលកូនភ្លោះ ៣នាក់ ទទួលបាន ១ ២០០ ០០០រៀល ហើយត្រូវបានបើកផ្តល់ដោយ បេឡាជាតិរបបសន្តិសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

យោងតាមរបាយការណ៍របស់ បេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ បានឲ្យដឹងដែរថា ចាប់តាំងពីថ្ងៃទី០១ ខែមករា មកដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ មានកម្មការិនីសម្រាលកូនចំនួន ៣៨ ៩៩៧នាក់ នឹងកូនសរុប មានចំនួន ៣៩ ២៩២នាក់ (កូនភ្លោះបី ចំនួន ៤នាក់ និងកូនភ្លោះពីរ ចំនួន ២៨៨នាក់) និងបានចំណាយថវិកាអស់សរុប ចំនួន ១៥ ៧១៦លាន ៨០ម៉ឺនរៀល ។

គួរបញ្ជាក់ផងដែរថា ដើម្បីទទួលបានប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល សម្រាប់ស្ត្រីជាកម្មការិនីទាំងក្នុង និងក្រៅប្រ័ពន្ធ ពេលសម្រាលត្រូវអនុវត្តតាមសេចក្តីណែនាំខាងក្រោម៖

  • កម្មករនិយោជិតជាស្ត្រី ត្រូវអញ្ជើញមកបំពេញបែបបទនៅទីស្នាក់ការ ប.ស.ស ក្នុងរាជធានី ខេត្ត ក្នុងកំលុងពេលយ៉ាងយូរ ៣ខែ មុនសម្រាលកូន។
  • សាមីខ្លួនត្រូវភ្ជាប់មកជាមួយនូវ លិខិតពិនិត្យផ្ទៃពោះដែលបានបញ្ជាក់កាលបរិច្ឆេទត្រូវសម្រាល(អេកូ) បណ្ណសមាជិក ប.ស.ស ឬប័ណ្ណមូលនិធិសមធម៌សុខាភិបាល អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលេខទូរស័ព្ទច្បាស់លាស់របស់សាមីខ្លួន ដែលអាចទំនាក់ទំនងបាន។
  • ករណីសាមីខ្លួនមិនបានមកបំពេញបែបបទនៅ ប.ស.ស ក្នុងកំលុងពេលខាងលើ សាមីជន ឬអ្នកតំណាង ត្រូវជូនដំណឹងជាបន្ទាន់មកកាន់ ប.ស.ស យ៉ាងយូរបំផុត ១(មួយ)ខែ ក្រោយថ្ងៃសម្រាលកូន។
  • សាមីខ្លួន ឬ សាច់ញ្ញាតិត្រូវជូនដំណឹងមក ប.ស.ស តាមលេខទូរស័ព្ទទំនាក់ទំនងបន្ទាន់ ១២៨៦ ពេលដែលសម្រាកក្នុងមូលដ្ឋានសុខាភិបាល(មន្ទីរពេទ្យ) ដែលគ្មានភ្នាក់ងារ បសស៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម