Connect with us

ភាគខាងជើងវៀតណាម កំពុងប្រឈមមុខនឹងរលកកម្ដៅ នៅដើមខែឧសភានេះ

វៀតណាម៖ នាយកដ្ឋានព្យាករឧតុនិយមរបស់ប្រទេសវៀតណាម បានប្រកាសថា ចាប់ពីថ្ងៃទី០៣ ដល់ ១០ ខែឧសភា ឆ្នាំ២០២០ ភាគខាងជើង ខាងជើង-កណ្ដាល និងភាគកណ្ដាល នឹងប្រឈមមុខនឹងរលកកម្ដៅ ដែលអាចមានសីតុណ្ហភាពរហូតដល់ ៤០អង្សាសេ ស្របពេលដែលភាគខាងត្បូងប្រទេសនេះ អាចមានភ្លៀងធ្លាក់។

តាមការព្យាកររបស់នាយកដ្ឋានវៀតណាម បានឱ្យដឹងថា ចាប់ពីថ្ងៃទី៥-៦ ខែឧសភា សីតុណ្ហភាពអាចមានដល់ ៣៨អង្សាសេ ហើយពីថ្ងៃទី៧-១០ ខែឧសភា សីតុណ្ហភាពអាច ហក់ឡើងដល់ ៤០អង្សាសេ។ សម្រាប់ភាគខាងត្បូងវៀតណាម ការព្យាករបានឱ្យដឹងថា នឹងអាចមានសីតុណ្ហភាពដល់៣៧អង្សាសេ។

សូមជម្រាបថា រដូវវស្សា កំពុងកើតឡើងនៅភាគខាងត្បូងប្រទេសវៀតណាម បន្ទាប់ពីខេត្តមួយចំនួនដែលនៅអមតាមបណ្ដោយដងទន្លេមេគង្គ បានជួបប្រទះនៅគ្រោះរាំងស្ងួត និងការកើនឡើងនៃកម្រិតជាតិប្រៃ កាលពីប៉ុន្មានខែកន្លងទៅ៕

ប្រភព៖ Tuoitre News

ប្រែសម្រួល៖ លាភ

Loading...

ពេញនិយម