Connect with us

រដ្ឋមន្រ្តីក្រសួងសុខាភិបាលថា ចៀសវាងការប្រើម៉ាស៊ីនត្រជាក់ បើចង់ទប់ស្កាត់ COVID-19

ក្នុងសន្និសីទសារព័ត៌មានប្រចាំសប្ដាហ៍ស្ដីពី “បច្ចុប្បន្នភាពនៃស្ថានភាពជំងឺ COVID-19 នៅកម្ពុជា” ព្រឹកនេះ សាស្ត្រាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានលើកឡើងពីចំណុចសំខាន់មួយទាក់ទងនឹងការប្រើប្រាស់ម៉ាស៊ីនត្រជាក់។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសំណូមពរឱ្យប្រជាពលរដ្ឋរស់នៅតាមបែបផែនធម្មជាតិ ហើយចៀសបានមិនបាច់ប្រើប្រាស់ម៉ាស៊ីនត្រជាក់ឡើយ ដោយពេលថ្ងៃក្នុងផ្ទះគួរតែបើកទ្វារ បើកបង្អួច ដើម្បីឱ្យឆ្លងអាកាសចេញចូល។

សម្រាប់អ្នកធ្វើការ និងមានកិច្ចប្រជុំលោកក៏បានស្នើឱ្យបើកបង្អួច ដើម្បីកុំឱ្យហប់ និងអង្គុយឱ្យឆ្ងាយពីគ្នា ដើម្បីទប់ស្កាត់ការឆ្លង និងរីករាលដាល COVID-19 បន្ថែមពីលើវិធានការពារខ្លួនផ្សេងៗទៀត៕

ប្រភព៖ Hello Krupet

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com