Connect with us

ជិតដល់ទិវាបុណ្យនៃមាតាហើយ បានត្រៀមអ្វីខ្លះសម្រាប់ម៉ាក់ហើយឬនៅ?

កម្សាន្ត៖ ទិវាមាតា ត្រូវបានបណ្តាប្រទេសជាច្រើនប្រារព្ធឡើងបែបលក្ខណៈគ្រួសារដើម្បីរំឭកគុណដល់អ្នកម្តាយគ្រប់រូបដែលមានគុណចំពោះកូនៗគ្រប់គ្នា។ ទិវាមាតានេះបានចាប់ផ្តើមឡើងដំបូងឡើយនៅសហរដ្ឋអាមេរិកតាំងពីសតវត្សរ៍ទី២០មកម្ល៉េះ ហើយក៏បានសាយភាយទៅបណ្តាប្រទេសដទៃទៀតជាច្រើន និងបានប្រារព្ធឡើងមកទល់បច្ចុប្បន្ន។

សម្រាប់ប្រទេសកម្ពុជា ក៏ឃើញមានគ្រួសារមួយចំនួនប្រារព្ធទិវានេះឡើងសម្រាប់ម្តាយរបស់ពួកគេដោយមានការជួបជុំគ្នាញ៉ាំអាហារ និងមានកាដូបន្តិចបន្តួចភ្ជាប់មកជាមួយផងដែរ។ សម្រាប់ឆ្នាំ ២០២០ នេះ ទិវាមាតាត្រូវបានប្រារព្ធឡើងនៅសប្តាហ៍ក្រោយថ្ងៃទី ១០ ខែឧសភា ត្រូវនឹងថ្ងៃអាទិត្យ ដូចនេះសម្រាប់អ្នកដែលមានគម្រោងចង់រៀបចំកម្មវិធីសម្រាប់ម្តាយខ្លួនក៏អាចនឹងមានពេលវេលាគ្រប់គ្រាន់ដែរ។

គួរបញ្ជាក់ដែរថា ក្រៅពីទិវាមាតា ក៏នៅមានទិវាបិតា ទិវាបងប្អូន ទិវាមិត្តភក្តិ និងទិវាផ្សេងៗទៀតជាច្រើន ទោះជាយ៉ាងណានេះមិនមែនជាបុណ្យប្រពៃណីរបស់ខ្មែរយើងឡើយ ប៉ុន្តែការប្រារព្ធទិវានេះឡើងគឺអាស្រ័យទៅតាមគ្រួសារមួយចំនួនដែលពួកគេចង់សម្តែងការដឹកគុណចំពោះមនុស្សជាទីស្រលាញ់របស់ខ្លួនតែប៉ុណ្ណោះមិនខុសអ្វីដូចថ្ងៃបុណ្យទិវានៃក្តីស្រលាញ់អ៊ីចឹង៕

អត្ថបទ៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com