Connect with us

កម្ពុជា នឹងមានធាតុអាកាសក្ដៅ ៤០-៤១អង្សា នៅភាគពាយ័ព្យ នាចុងសប្ដាហ៍នេះ

ភ្នំពេញ៖ យោងតាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃនេះ បណ្ដាខេត្តនៅតំបន់ភាគពាយ័ព្យប្រទេសកម្ពុជា នឹងមានសីតុណ្ហភាពក្ដៅ រហូតទៅដល់ ៤០-៤១ អង្សាសេ នាថ្ងៃទី០៨ ០៩ ១០ ខែឧសភា ឆ្នាំ២០២០។

ជាមួយគ្នានេះផងដែរ ក្រសួងបានជូនដំណឹងឱ្យបន្តមានការប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

សេចក្ដីជូនដំណឹងបន្តថា ជាមួយនឹងសីតុណ្ហភាពអតិបរមាក្រោម ៤០អង្សាសេ នៅបណ្ដាខេត្តជួរភ្នំដងរែក ខ្ពស់រាបឦសាន និងតំបន់មាត់សមុទ្រ ភ្លៀងក៏នឹងបន្តធ្លាក់ក្នុងកម្រិតតិច ទៅបង្គួរ ចាប់ពីថ្ងៃទី០៦ ដល់ ១២ ខែឧសភា ឆ្នាំ២០២០។ ធាតុអាកាសបែបនេះ គឺដោយសារតែប្រទេសកម្ពុជា កំពុងទទួលរងនូវបាតុភូតជ្រលងសម្ពាធទាបខ្សោយ៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com