Connect with us

អតីតក្មេងប្រុសដែលធ្លាប់សម្តែងរឿង Lord Jim កាលពីឆ្នាំ១៩៦៥ ជាមួយតារាហូលីវូដ Daliah Lavi និង Peter O’Toole បច្ចុប្បន្ននៅរស់រានមានជីវិតនៅឡើយ

សៀមរាប៖ តាមរយៈគណនីយបណ្តាញសង្គមមានឈ្មោះ Andy Brouwer បានបង្ហាញរូបភាពកាលពីកុមារភាពរបស់កូនខ្មែរមួយរូបដែលធ្លាប់បានចូលរួមសម្តែងជាមួយតារាហូលីវូដ Daliah Lavi និងលោក Pete O’Toole ក្នុងរឿង “Lord Jim” កាលពីឆ្នាំ ១៩៦៥ ដែលគាត់នៅមានជីវិតនៅឡើយ។

ជាក់ស្តែងកាលពីឆ្នាំ ១៩៦៥ ភាពយន្តល្បីហូលីវូដ Lord Jim បានធ្វើដំណើរមកប្រទេសកម្ពុជាក្នុងទឹកដីខេត្តសៀមរាប ដើម្បីថតនូវខ្សែភាពយន្តមួយនេះ ដែលកាលណោះក្មេងប្រុសដែលមានមុខមាត់គួរឱ្យស្រលាញ់វ័យប្រមាណជាង ១០ ឆ្នាំមានឈ្មោះ សារឿន ត្រូវបានជ្រើសរើសឱ្យសម្តែងជាតួអង្គមួយរូបដែលបានលេចវត្តមានប្រមាណ ១៥ នាទីក្នុងសាច់រឿង។ កន្លងទៅរយៈពេល ៥៥ ឆ្នាំទៅហើយ តាមរយៈបណ្តាញសង្គមរបស់លោក Andy បានស្វែងរក និងចង់ដឹងថាតើក្មេងប្រុសដែលលោកធ្លាប់បានជួបនោះនៅមានជីវិត ឬ មួយយ៉ាងណា។

ទីបំផុតលោកក៏បានស្វែងរកឃើញអ៊ុំប្រុស សារឿន ដោយលោកបានបញ្ជាក់ថា បច្ចុប្បន្ន អតីតតួអង្គក្មេងប្រុសក្នុងរឿង Lord Jim មានវ័យ ៦៩ ឆ្នាំហើយ និងជាកសិករមួយរូបរស់ក្នុងភូមិរហាល ខេត្តសៀមរាប ដែលជាទីកន្លែងកំណើតរបស់លោកជាមួយនឹងភរិយាក្នុងជីវភាពសាមញ្ញមួយ។ ក្រោយរៀបអាពាហ៍ពិពាហ៍ លោកក៏ទទួលបានកូនប្រុសស្រីចំនួន ៧ នាក់ ដែលខ្លះកំពុងរស់នៅក្នុងប្រទេសកម្ពុជា និងខ្លះទៀត រស់នៅបរទេស៕

កែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com