Connect with us

ពីអូនអ៊ូក ១៣០ គីឡូ Yang Soobin ប្រឹងសម្រកទម្ងន់អស់ ៤០ គីឡូឡើងឃើញរាងស្លីមមើលមិនចង់ស្គាល់

កូរ៉េខាងត្បូង៖ អ្នកណាមិនស្គាល់ស្តេចញ៉ាំ Yang Soobin ដែលតែងឃើញបរិភោគអាហារចៀនធាត់ៗ និងញ៉ាំច្រើនរហូតដល់គីឡូឡើងទប់មិនជាប់នោះបានធ្វើឱ្យអ្នកគាំទ្រនាងភ្ញាក់ផ្អើលមិនតិចឡើយនៅពេលដែលនាងបានដាក់ចិត្តសម្រកទម្ងន់រហូតស្រកបានដល់ ៤០ គីឡូឯណោះក្នុងរយៈពេលប្រមាណ ១ ឆ្នាំមកនេះ។

      

យោងតាមគណនីយ Instagram របស់ Soobin តែងបង្ហាញពីការតាំងចិត្តហាត់ប្រាណ និងគ្រប់គ្រងរបបអាហារយ៉ាងតឹងរឹងរបស់ខ្លួនដោយនាងញ៉ាំសាឡាត់ និងអង្ករសម្រូបជំនួសដើម្បីទទួលបានប្រសិទ្ធភាព។ ជាក់ស្តែងការខំប្រឹងនេះមិនអត់ប្រយោជន៍ឡើយ ព្រោះពេលនេះ Soobin បានក្លាយជាមនុស្សស្រីម្នាក់ដែលមានរាងស្តើងតាមបំណងប្រាថ្នាហើយ ទោះជាយ៉ាង នេះមិនទាន់ដល់គោលដៅដែលនាងចង់បាននៅឡើយ។ បច្ចុប្បន្ន Soobin មានទម្ងន់ ៩០ គីឡូក្រាម ប៉ុន្តែដោយសារតែនាងមានកម្ពស់ ១.៧៧ ម៉ែត្រទើបមើលទៅហាក់មិនឃើញធាត់ខ្លាំង។

Yang Soobin ដែលត្រូវបានស្គាល់តាមរយៈកម្មវិធី Mukbang មានវ័យ ២៥ ឆ្នាំកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងលើរូបរាងថ្មីរបស់នាងដែលមើលទៅហាក់ដូចតារាសបង្ហាញម៉ូតដូច្នោះ៕

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com