Connect with us

វៀតណាម បើកឱ្យសិស្សចូលរៀនឡើងវិញ ក្រោយផ្អាកជាង៣ខែ

វៀតណាម៖ សិស្សានុសិស្សរាប់លាននាក់ នៅវៀតណាម បានត្រឡប់ទៅរកការសិក្សាក្នុងថ្នាក់រៀនវិញ កាលពីថ្ងៃចន្ទ ទី០៤ ខែឧសភា ឆ្នាំ២០២០ បន្ទាប់ពីរដ្ឋាភិបាលវៀតណាម បានអនុញ្ញាតឱ្យសាលារៀនទាំងអស់ បើកទ្វារដំណើរការសាជាថ្មី ក្រោយផ្អាករយៈពេល ៣ខែ។

ចាប់ពីថ្ងៃទី០៤ ខែឧសភាតទៅ ថ្នាក់មតេយ្យ ដល់ ឧត្តមសិក្សា នៅទូទាំងប្រទេសវៀតណាម នឹងបើកឱ្យសិស្សចូលរៀនឡើងវិញ។

វៀតណាម បានបន្ធូរបន្ថយវិធានការរក្សាគម្លាតសុវត្ថិភាពសង្គម ចាប់ពីដើមខែឧសភា ខណៈគេមិនបានរកឃើញអ្នកផ្ទុកវីរុសកូវីដ១៩ករណីថ្មី រយៈពេល១៧ថ្ងៃជាប់ៗគ្នា។ វៀតណាម មានសិស្ស និងនិស្សិតប្រមាណ ២២លាននាក់ នៅទូទាំងប្រទេស។

សូមជម្រាបថា វៀតណាម មានករណីឆ្លងកូវីដ១៩ សរុបចំនួន ២៧១ករណី និងគ្មានស្លាប់ឡើយ៕

ប្រភព៖ AFP

ប្រែសម្រួល៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com