គ្មានពេលទៅរៀនទ្រីស្ដីនៃការបើកបរ គ្រាន់តែទាញយកកម្មវិធីរបស់ក្រសួងនេះ ក៏អាចរៀនបានដែរ
ភ្នំពេញ៖ កាលពីដើមឆ្នាំ២០១៧ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ឱ្យដំណើរការនូវកម្មវិធីលើស្មាតហ្វូន ដែលមានឈ្មោះថា “Cambodia Driving Rules” ដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ធ្វើការសិក្សាស្វែងយល់ពីទ្រីស្តីនៃការបើកបរ ដូចជាច្បាប់ចរាចរណ៍ផ្លូវគោក ផ្លាកសញ្ញាចរាចរណ៍ សិទ្ធិអាទិភាព បច្ចេកទេសយានយន្ត និងចំណេះដឹងផ្សេងៗ សម្រាប់អ្នកដែលពុំសូវមានពេលវេលា ដើម្បីទៅរៀននៅសាលា។
ទន្ទឹមនេះ កម្មវិធី Cambodia Driving Rules ក៏អាចឱ្យប្រជាពលរដ្ឋ ធ្វើការប្រឡងសាកល្បង ដោយគ្រាន់តែមានកម្មវិធីនេះនៅក្នុងទូរសព្ទស្មាតហ្វូន ដើម្បីពង្រឹងសមត្ថភាព មុននឹងដាក់ពាក្យប្រឡងយកបណ្ណបើកបរជាផ្លូវការ។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋ ក៏អាចដាក់ពាក្យតាមអនឡាញ និងណាត់ថ្ងៃប្រឡងយកបណ្ណបើកបរបានផងដែរ។
សម្រាប់ប្រជាពលរដ្ឋ ដែលមានបំណងចង់ប្រឡងយកបណ្ណបើកបរ អាចធ្វើការដោនឡូតកម្មវិធី Cambodia Driving Rules ដើម្បីរៀនពីទ្រឹស្តីនៃការបើកបរ ធ្វើតេស្តសាកល្បង និងអាចដាក់ពាក្យប្រឡងបាន។ ទាញយកដោយឥតគិតថ្លៃ៖
– App Store (iOS): http://dr.mpwt.gov.kh/ios
– Play Store (Android): http://dr.mpwt.gov.kh/android
អត្ថបទ៖ លាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍