Connect with us

អ្នកឧកញ៉ា គិត ម៉េង បានដឹកនាំសមាជិកសភាពាណិជ្ជកម្ម ចូលគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញាណវិវឌ្ឍនា ប៊ុន ស៊ាងលី

ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នៅរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ចូលគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតាក្មេក របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងត្រូវជាមាតាបង្កើតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានទទួលមរណភាព ដោយជរាពាធ ក្នុងជន្មាយុ៩៦ឆ្នាំ កាលពីវេលាម៉ោង២:១២នាទីទៀបភ្លឺ ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០។

     

រួមរំលែកមរណទុក្ខ គោរពជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងក្រុមគ្រួសារនៃសពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី។

ក្នុងសារលិខិតរំលែកទុក្ខ អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងថា “ក្នុងឱកាសប្រកបដោយក្តីខ្សឹកខ្សួលរំជួលចិត្តក្រៀមក្រំជាអនេកនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវសមានទុក្ខដ៏សែនជ្រាលជ្រៅបំផុត ព្រមទាំងក្តីសង្វេគដ៏មហាធំធេង និងពោរពេញដោយក្តីសោកស្តាយស្រណោះអាល័យចំពោះ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា។ ការទទួលអនិច្ចកម្មរបស់ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា  ប៊ុន ស៊ាងលី គឺជាការបាត់បង់ដ៏ធំធេងនូវមាតាក្មេក មាតាបង្កើតជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ដូចជាការបាត់បង់ជីដូន និងជីដូនទួត ពោពេញដោយព្រហ្មវិហារធម៍ដ៏ខ្ពង់ខ្ពស់បំផុត ចំពោះបុត្រធីតា និងចៅៗ”។

ជាមួយនឹងសមានទុក្ខដ៏មហាក្រៀមក្រំនេះ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ព្រមទាំងសមាជិកសមាជិកាទាំងអស់គ្នា សូមលើកហត្ថប្រណម្យឧទ្ទិសបួងសួង គុណបុណ្យព្រះរតនត្រ័យគុណកែវទាំងបីឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្កិសិទ្ធិ ទាំងឡាយក្នុងលោក តេជបារមី ទេវតារក្សាព្រះរាជាណាចក្រកម្ពុជា ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ សូមលោកជូននាំដំណើរវិញ្ញាណក្ខន្ធអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី សូមចាប់បដិសន្ធិ និងសោយសុខ ឋានបរមសុខ បរមសុគតិភព គ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ៕

គង់ ប៊ុនណា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com