Connect with us

តោះមកដឹងតំបន់ដែលដាច់ភ្លើងពេលព្រឹក៣ម៉ោង និងពីព្រឹកទល់ល្ងាច នៅភ្នំពេញ នាសប្ដាហ៍នេះ

ភ្នំពេញ៖ អគ្គិសនីកម្ពុជា បានជូនដំណឹងដល់ប្រជាពលរដ្ឋ ឱ្យត្រៀមលក្ខណៈសម្រាប់ការផ្អាកការផ្គត់ផ្គង់អគ្គិសនី ចាប់ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃចុងសប្ដាហ៍ ដើម្បីក្រុមការងារ ជួសជុល ផ្លាស់ប្ដូរដំឡើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្ដាញ។

អគ្គិសនីកម្ពុជា នឹងផ្អាកផ្គត់ផ្គត់អគ្គិសនី ចាប់ពីម៉ោង ៩ព្រឹក ដល់ ១២ថ្ងៃត្រង់ នៅតំបន់ និងកាលបរិច្ឆេទខាងក្រោម៖

-ថ្ងៃព្រហស្បតិ៍ ទី០៧ ខែឧសភា៖ នៅសង្កាត់ចោមចៅទី១ ចោមចៅទី២ ត្រពាំងក្រសាំង កំបូល ឪឡោក និងសង្កាត់កន្ទោក។

-ថ្ងៃសុក្រ ទី០៨ ខែឧសភា៖ នៅសង្កាត់ ភ្នំពេញថ្មី ដង្កោ ជើងឯក បឹងទំពន់ទី១ និងសង្កាត់បឹងទំពន់ទី២។

-ថ្ងៃសៅរ៍ ទី០៩ ខែឧសភា៖ នៅសង្កាត់ ដង្កោ ជើងឯក កំបូល និងសង្កាត់ កន្ទោក។

-ថ្ងៃអាទិត្យ ទី១០ ខែឧសភា៖ ទួលសង្កែទី១ ទួលសង្កែទី២ ច្រាំងចំរេះទី១ ច្រាំងចំរេះទី២ និងសង្កាត់ គីឡូម៉ែត្រលេខ៦។

ទន្ទឹមនេះ អគ្គិសនីកម្ពុជា នឹងផ្អាកផ្គត់ផ្គត់អគ្គិសនី ចាប់ពីម៉ោង ៩ព្រឹក ដល់ ៥ល្ងាច នៅតំបន់ និងកាលបរិច្ឆេទខាងក្រោម៖

-ថ្ងៃព្រហស្បតិ៍ ទី០៧ ខែឧសភា៖ នៅសង្កាត់ទឹកល្អក់ទី៣ ជើងឯក ទឹកថ្លា ភ្នំពេញថ្មី ក្រាំងធ្នង់ ព្រែកឯង ក្បាលកោះ និងសង្កាត់ ព្រែកថ្មី ។

-ថ្ងៃសុក្រ ទី០៨ ខែឧសភា៖ នៅសង្កាត់ ឃ្មួញ ជើងឯក ទួលសង្កែទី១ ទួលសង្កែទី២ និងសង្កាត់ឫស្សីកែវ។

-ថ្ងៃសៅរ៍ ទី០៩ ខែឧសភា៖ នៅសង្កាត់កាកាបទី១ ស្ទឹងមានជ័យទី១ ស្ទឹងមានជ័យទី២ និងសង្កាត់ស្ទឹងមានជ័យទី៣។

-ថ្ងៃអាទិត្យ ទី១០ ខែឧសភា៖ នៅសង្កាត់ កាកាបទី១ ស្ទឹងមានជ័យទី១ ស្ទឹងមានជ័យទី២ ស្ទឹងមានជ័យទី៣ ច្បារអំពៅទី១ ច្បារអំពៅទី២ និរោធ និងសង្កាត់ វាលស្បូវ៕



អត្ថបទ៖ លាភ

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com