គ្រាន់តែទូទាត់ប្រាក់កម្ចី ឬផ្ទេរប្រាក់រវាង ធនាគារ ស្ថាបនា និងវីង ឈ្នះទឹកប្រាក់សន្ធឹកសន្ធាប់
ភ្នំពេញ៖ ឥឡូវនេះលោកអ្នកអាចធ្វើការបង់ប្រាក់កម្ចីរបស់ ធនាគារ ស្ថាបនាតាមរយៈវីង ឬផ្ទេរប្រាក់រវាងគណនី ធនាគារ ស្ថាបនា និង វីង បានយ៉ាងងាយស្រួល ថែមទាំងអាចឈ្នះទឹកប្រាក់ជាច្រើនលានរៀលប្រចាំសប្តាហ៏និងប្រចាំខែទៀតផង។
ងាយៗ រាល់អតិថិជន ធនាគារ ស្ថាបនា ទាំងអស់គ្រាន់តែធ្វើការទូទាត់សងប្រាក់កម្ចីរបស់ ធនាគារ ស្ថាបនា តាមរយៈកម្មវិធីស្មាតហ្វូនវីង (Wing Money App) ឬតាមភ្នាក់ងារវីងណាមួយនោះ លោកអ្នកនឹងមានឱកាសឈ្នះរង្វាន់ទឹកប្រាក់ចំនួន ៨លានរៀលមួយរង្វាន់ជារៀងរាល់ខែ និងទឹកប្រាក់១លានរៀលពីររង្វាន់ប្រចាំសប្តាហ៏ បានយ៉ាងស្រួល។
លើសពីនេះទៀត លោកអ្នកក៏អាចមានឱកាសឈ្នះទឹកប្រាក់ ៤០ម៉ឺនរៀលចំនួន៥រង្វាន់ រៀងរាល់សប្តាហ៍ផងដែរ ដោយគ្រាន់តែផ្ទេរប្រាក់ពីគណនី ធនាគារ ស្ថាបនា មកវីង តាមរយៈ Sathapana Mobile ឬ ពីគណនីវីងទៅគណនី ធនាគារ ស្ថាបនា តែប៉ុណ្ណោះ។
ក្រុមការងាររបស់វីង នឹងធ្វើការចាប់ឆ្នោតជ្រើសរើសអតិថិជនដែលមានសំណាងក្លាយជា ម្ចាស់ទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះជារៀងរាល់សប្តាហ៍ និងប្រចាំខែ តាមរយៈទំព័រហ្វេសបុកផ្លូវការរបស់ធនាគារឯកទេសវីង និង ធនាគារស្ថាបនា។
គួរបញ្ជាក់ផងដែរថា អតិថិជនរបស់ ធនាគារ ស្ថាបនា និងវីងអាចធ្វើការផ្ទេរប្រាក់ទៅវិញ ទៅមក និងទូទាត់ប្រាក់កម្ចីបានយ៉ាងងាយស្រួល និងឆាប់រហ័សតាមរយៈកម្មវិធីស្មាតហ្វូនវីង ឬUSSD *989# ឬទៅកាន់ភ្នាក់ងារវីងជាង ៧៥០០កន្លែងនៅទូទាំងប្រទេស។
សម្រាប់ព័ត៌មានបន្ថែមផ្នែកបម្រើសេវាអតិថិជន វីង សូមទំនាក់ទំនងមកលេខ លេខទូរសព្ទ ០២៣៩៩៩៩៨៩ / ០១២៩៩៩៤៨៩ ឬសេវាបម្រើអតិថិជន ធនាគារ ស្ថាបនា សូមទំនាក់ទំនងលេខទូរសព្ទ ០២៣ ៩៩៩ ០១០/ ០៨១ ៩៩៩ ០១០៕

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍