Connect with us

ចម្លាក់អណ្ដើកដែលគេប្រទះឃើញនៅប្រាសាទកណ្ដាលស្រះស្រង់ អាចផ្ទុកវត្ថុមានតម្លៃនៅខាងក្នុង

សៀមរាប៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែឧសភា ឆ្នាំ២០២០នេះ អាជ្ញាធរជាតិអប្សរា បានធ្វើការផ្សាយផ្ទាល់តាមប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ខ្លួន អំពីរបគំហើញថ្មីៗ នៅការដ្ឋានជួសជុលប្រាសាទកណ្តាលស្រះស្រង់ ដែលគេបានប្រទះឃើញចម្លាក់ថ្មសត្វអណ្ដើកដ៏ធំមួយ ដែលបានធ្វើឱ្យប្រជាពលរដ្ឋ ចង់ដឹងថា ក្នុងអណ្ដើកនោះ មានអ្វីខ្លះ? ។

ទាក់ទងនឹងរបកគំហើញនេះ លោក ជា សុជាតិ ប្រធានកំណាយស្រាវជ្រាវនៅប្រាសាទកណ្ដាលស្រះស្រង់ បានឱ្យដឹងថា យោងតាមអ្នកស្រាវជ្រាវជនជាតិបារាំងមួយចំនួន ដែលធ្លាប់រកឃើញចម្លាក់ថ្មសត្វអណ្ដើកនៅប្រាសាទនាគព័ន្ធ និងបានបើកស្នូកអណ្ដើកដើម្បីសិក្សារកឃើញនៅក្នុងអណ្ដើក អាចមានដូចជា ថ្មដែលមានតម្លៃ ខ្សែសំរឹទ្ធ ក្រណាត់រុំ និងគ្រាប់ធុញ្ញជាតិ ដែលទាក់ទងនឹងពិធីដែលគេធ្វើនៅតាមសម័យកាលនីមួយៗ។ លោក ជា សុជាតិ បានបន្ថែមថា ក្រុមការងាររបស់លោក នឹងធ្វើការសិក្សាបន្ត ដើម្បីសិក្សាប្រៀបធៀបគ្នារវាងទំនាក់ទំនងអណ្ដើកដែលគេធ្វើពិធីនៅសម័យទាំងនោះ។

គួរបញ្ជាក់ថា បច្ចុប្បន្ន ក្រុមកំណាយ មិនទាន់អាចបើកស្នូកអណ្ដើកថ្ម ដើម្បីមើលខាងក្នុងថាមានអ្វីខ្លះនោះទេ។ លោក ជា សុជាតិ បានបន្តថា នេះជាទិន្នន័យថ្មីមួយ បន្ទាប់ពីអ្នកវិទ្យាសាស្ត្របារាំង ដែលធ្លាប់រកឃើញពីមុនមក និងអាចបកស្រាយប្រវត្តិសាស្ត្រពីការកសាងប្រាសាទ ការរៀបចំប្រាសាទ និងទាក់ទងពិធី ព្រមទាំងរបស់មានតម្លៃផ្សេងៗ ដែលត្រូវបានកប់នៅក្រោមប្រាសាទនេះ ដែលគេជីកប្រឡាយព័ទ្ធជុំវិញ៕

ប្រភព៖ អាជ្ញាធរជាតិអប្សរា

អត្ថបទ៖ លាភ

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com