Connect with us

ប្រទះឃើញពស់ក្បាលពីរនៅភាគខាងកើតប្រទេសឥណ្ឌាកំពុងស្វែងរកចំណី, អ្នកជំនាញព្រមានឱ្យមានការប្រុងប្រយ័ត្ន

ឥណ្ឌា៖ ថ្មីៗនេះ អ្នកជំនាញថតរូបម្នាក់បានផ្តិតយករូបភាព និងវីដេអូសត្វពស់ក្បាលពីរដែលកម្រឃើញកំពុងវៀររកចំណីក្នុងព្រៃ Dhenkikot ជម្រកសត្វព្រៃ Keonjhar នៅ Odisha ភាគខាងកើតប្រទេសឥណ្ឌា។

រូបភាពនៃពស់ក្បាលពីរនេះដែរត្រូវបានថតជាប់ដោយអ្នកថតរូបជំនាញលោក Rakesh Mohalick ដែលពស់នេះ មានប្រវែងប្រមាណ ១៤ សង់ទីម៉ែត្រ។ សត្វពស់ដែលមានក្បាលពីរ គឺជាសត្វកម្រមានដែលក្នុងចំណោមសត្វ ១ម៉ឺនក្បាល អាចមានតែ ១ ប៉ុណ្ណោះដែលមានក្បាលពីរ។

ទោះជាយ៉ាងណា តាំងពីដើមមក សត្វដែលមានក្បាលពីរ ត្រូវបានចាត់ទុកជាសត្វមិនល្អដែលអាចនាំគ្រោះថ្នាក់ និងនាំសំណាងមិនល្អ៕

ប្រភព៖ Mirror

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com