Connect with us

WHO៖ ប្រជាជននៅទ្វីបអាហ្វ្រិក ៤៤លាននាក់ ប្រឈមនឹងការឆ្លងជំងឺកូវីដ១៩

អាហ្វ្រិក៖ អង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា ប្រជាជនប្រហែល ៤៤លាននាក់ នៅទ្វីបអាហ្វ្រិក អាចប្រឈមមុខនឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ហើយ ១៩ម៉ឺននាក់ នឹងអាចស្លាប់បាត់បង់ជីវិត។

សេចក្ដីរាយការណ៍របស់អង្គការសុខភាពពិភពលោក បានផ្ដោតទៅលើប្រទេសចំនួន ៤៧ នៅក្នុងទ្វីបអាហ្វ្រិក។ ទោះបីជាអត្រានៃការចម្លងវីរុសកូវីដ១៩នៅអាហ្វ្រិក មានភាពយឺតជាង តំបន់ផ្សេងៗ នៅលើពិភពលោកក៏ដោយ ក៏ទ្វីបអាហ្វ្រិក អាចប្រឈមមុខនឹងការឆ្លងរយៈពេលយូរ។

លោកវេជ្ជបណ្ឌិត Matshidiso Meoti តំណាងអង្គការសុខភាពពិភពលោកប្រចាំតំបន់អាហ្វ្រិក បានថ្លែងថា ជំងឺកូវីដ២៩ អាចនឹងបង្កផលប៉ះពាល់ដល់ការរស់នៅរបស់ពួកយើង ក្នុងរយៈពេលប៉ុន្មានឆ្នាំទៀត ប្រសិនបើរដ្ឋាភិបាលនានានៅអាហ្វ្រិក មិនមានវិធានការការពារទុកជាមុនទេនោះ។ លោកបានជំរុញឱ្យមានការធ្វើតេស្ត តាមដាន ដាក់ដាច់ដោយឡែក និង ព្យាបាលអ្នកជំងឺកូវីដ១៩ ឱ្យកាន់តែមានភាពសកម្មជាងមុនថែមទៀត។

អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ លោក Antonio Guterres បានជំរុញឱ្យមានការជួយដល់ប្រទេសក្រីក្រ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលគេត្រូវការទឹកប្រាក់ប្រមាណ ៦,៧ ពាន់លានដុល្លារអាមេរិក៕

ប្រភព៖ Al Jazeera

ប្រែសម្រួល៖ លាភ

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com