Connect with us

ពេលយករថយន្តទៅឆៀក កុំភ្លេចត្រូវមានឯកសារទាំងនេះ!

ភ្នំពេញ៖ ចាប់ពីដើមខែឧសភា ឆ្នាំ២០២០នេះតទៅ អាជ្ញាធរមានសមត្ថកិច្ច បានអនុវត្តនូវការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដើម្បីចូលរួមជំរុញនូវការគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងទប់ស្កាត់នូវគ្រោះថ្នាក់ចរាចរណ៍ ដែលបានឆក់យកជីវិតប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ កាលពីមុនការរឹតបន្តឹងនេះ។

ជាក់ស្ដែង ការបើកបរយានយន្ត ដែលគ្មានវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយាន ឬប្រើប្រាស់វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសហួសសុពលភាព ត្រូវសមត្ថកិច្ចផាកពិន័យទឹកប្រាក់ចំនួន ១៨ម៉ឺនរៀល សម្រាប់រថយន្តធុនស្រាល និង ផាកពិន័យទឹកប្រាក់ ៣៧៥០០០ រៀល សម្រាប់រថយន្តធុនធ្ងន់។

ដើម្បីជៀសវាងការផាកពិន័យ ប្រជាពលរដ្ឋ គួរយករថយន្តទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) ឱ្យបានត្រឹមត្រូវ។ ឯកសារសម្រាប់ឆៀក មានដូចខាងក្រោម៖

រថយន្តផុតសុពលភាព (ចុះបញ្ជីរួច)
-បណ្ណសម្គាល់យានយន្ត
-វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសចាស់

រថយន្តថ្មីមិនទាន់មានស្លាកលេខ (មិនទាន់ចុះបញ្ជី)
-អត្តសញ្ញាណបណ្ណ
-បង្កាន់ដៃពន្ធយានយន្ត
ពេលវេលាធ្វើការ៖ រៀងរាល់ថ្ងៃ ចន្ទ ដល់ អាទិត្យ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៥ល្ងាច។ មណ្ឌលប្រឹក្សាយោបល់លើសេវាសាធារណៈ ០១៥ ៩២ ៩០ ៩០ | ០៨៥ ៩២ ៩០ ៩០ | ០៦៧ ៩២ ៩០ ៩០៕

អត្ថបទ៖ លាភ

Loading...

ពេញនិយម