ក្រោយចាក់បបូរមាត់ឱ្យធំជាលើកទី ២០ ស្ត្រីរូបនេះនៅតែមានបំណងចង់ចាក់ឱ្យធំជាងនេះនៅ ២ ខែក្រោយ
កម្សាន្ត៖ Andrea Ivanova វ័យ ២២ ឆ្នាំបានចាក់បបូរមាត់ជាលើកទី ២០ ដោយសារនាងចង់បានបបូរមាត់ធំព្រោះនាងគិតថាបបូរកាន់តែធំ កាន់តែឱ្យនាងមានភាពជឿជាក់ និងពេញចិត្តខ្លួនឯងជាខ្លាំង។ ស្ត្រីជនជាតិ ប៊ុលហ្គារី រូបនេះក៏មានគម្រោងនឹងចាក់ឱ្យធំបន្ថែមជាងនេះទៀត ប៉ុន្តែវេជ្ជបណ្ឌិតរបស់នាងបានប្រាប់ថាយ៉ាងហោចណាស់នាងត្រូវរង់ចាំរយៈពេល ២ ខែទៀតទើបអាចចាក់បន្ថែមបាន។
គួរបញ្ជាក់ថា Andrea Ivanova បានចាក់បបូរមាត់ឱ្យធំតាំងពីឆ្នាំ ២០១៨ មកម្ល៉េះ ហើយបបូរមាត់ថ្មីរបស់នាងលើកចុងក្រោយនេះក៏ទើបតែចាក់ហើយកាលពីថ្ងៃអង្គារនេះដែរ ដោយនាងបានបង្ហោះរូបភាពខ្លួនក្នុងគណនី IG របស់រហូតទទួលបានការចាប់អារម្មណ៍មានអ្នកចុចតាមដានកើនដល់ ៣២.១ ពាន់នាក់ឯណោះ ហើយនាងបានបញ្ជាក់ថា បបូរមាត់កាន់តែធំកាន់តែល្អ៕
(ទស្សនាវីដេអូ)
ប្រភព៖ Mirror
ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍