Connect with us

មិនមានការលើកពេលពិន័យអ្នកបើកឡាន ម៉ូតូ ដែលគ្មានបណ្ណបើកបរទេ

ភ្នំពេញ៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការច្រានចោលនូវការផ្សព្វផ្សាយតាមបណ្ដាញសង្គម ថា អគ្គស្នងការនគរបាលជាតិ ប្រកាសលើកពេលពិន័យឡាន ម៉ូតូ ដែលគ្មានបណ្ណបើកបរ ពោលគឺការផ្សព្វផ្សាយដូច្នេះ មិនមែនជាការពិតឡើយ ព្រោះចាប់តាំងពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ មក អគ្គស្នងការដ្ឋាននគរបាលជាតិ ពុំបានប្រកាស ឬ ដាក់ចេញនូវគោលការណ៍ពន្យារ ឬលើកពេលក្នុងការពិន័យចំពោះករណីគ្មានបណ្ណបើកបរនោះទេ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ ខ្លឹមសារក្នុងឃ្លីបសំឡេងដែលបានផ្សព្វផ្សាយតាមប្រព័ន្ធទំនាក់ទំនងសង្គម YouTube នោះ គឺជាខ្លឹមសារដែលធ្វើឡើងកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ ម្ល៉េះ។

បច្ចុប្បន្ននេះ សមត្ថកិច្ច បាននិងកំពុងត្រួតពិនិត្យ និងផាកពិន័យ លើប្រភេទបទល្មើសអាទិភាពចំពោះទោចក្រយានយន្ត ត្រីចក្រក្រយានយន្តចំនួន ០៧ចំណុច និងរថយន្តចំនួន ០៩ចំណុច ដែលក្នុងនោះ មានការត្រួតពិនិត្យ និងពិន័យចំពោះករណីគ្មានបណ្ណបើកបរយានយន្តផងដែរ៕

អត្ថបទ៖ លាភ

Loading...

ពេញនិយម