Connect with us

ទំព័រអាស៊ានផ្សាយថា កម្ពុជានឹងមានអគារខ្ពស់បំផុតក្នុងតំបន់, ខ្ពស់ជាងអគារនៅម៉ាឡេស៊ី

ភ្នំពេញ៖ ថ្មីៗនេះ ទំព័រផ្លូវការដែលមានឈ្មោះថា “ASEAN Skyscraper & Infrastructure” បានផ្សាយថា “អគារភ្លោះតំណាងឱ្យកម្ពុជា នឹងមានកម្ពស់ខ្ពស់ជាងអគារ Petronas នៅប្រទេសម៉ាឡេស៊ី? វាមិនមានជារឿងសំខាន់ទេ ប៉ុន្តែការលូតលាស់ទាំងអស់គ្នា គឺជាគោលដៅចម្បងនៃបណ្ដាប្រទេសអាស៊ាន”។

សូមជម្រាបថា អគារពាណិជ្ជកម្មភ្លោះ ថៃ ប៊ុនរ៉ុង ដែលបានចាប់ផ្ដើមការសាងសង់កាលពីឆ្នាំ២០១៧ និងគ្រោងបញ្ចប់ការសាងសង់ក្នុងរយៈពេល៥ឆ្នាំ នឹងក្លាយជាអគារខ្ពស់បំផុតនៅតំបន់អាស៊ាន ដោយមាន ១៣៣ជាន់ ស្មើនឹង៥៦០ម៉ែត្រ ហើយខ្ពស់ជាងអគារភ្លោះ Petronas របស់ម៉ាឡេស៊ី ដែលមានកម្ពស់ត្រឹមតែ ៤៥១,៩ម៉ែត្រប៉ុណ្ណោះ។ បច្ចុប្បន្ន អគារភ្លោះ Petronas ជាអគារខ្ពស់ជាងគេ នៅក្នុងតំបន់អាស៊ាន។

ក្រៅពីនេះ គេសង្កេតឃើញ ក៏នៅមានអគារខ្ពស់ៗ ដទៃទៀត នៅក្នុងតំបន់អាស៊ាន។ MyTV Plus សូមណែនាំអគារចំនួន៣ គឺ អគារ Keangnam Hanoi Landmark Tower (៣៣៦ម៉ែត្រ) នៅវៀតណាម, អគារ Mahanakhon (៣១៥ម៉ែត្រ) នៅថៃ និង អគារ Gama Tower (៣១០ម៉ែត្រ) នៅប្រទេសឥណ្ឌូណេស៊ី។ល៕

ប្រភព៖ ASEAN Skyscraper & Infrastructure FACEBOOK page

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com