គ្រាន់តែរយៈពេល ៦ឆ្នាំ តំបន់ជាប់ព្រំដែនរវាងចិន និង កាហ្សាក់ស្ថាន មានការបើកអាជីវកម្ម ជាង ៣ពាន់ហាង និងមានទុនវិនិយោគ ជាង៤ពាន់លានដុល្លាអាមេរិក
ប្រទេសចិន ៖ ក្រុង ហរហ្កស (Horgos) គឺជាក្រុងដ៏ចំណាស់នៅភាគពាយព្យប្រទេសចិន ដែលនៅជាប់ព្រំដែនជាមួយប្រទេសកាហ្សាក់ស្ថាន។ នាប៉ុន្មានឆ្នាំថ្មីៗនេះ ការអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធ និង លំហូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយផ្លូវមួយរបស់ចិន បានធ្វើឱ្យទីក្រុងនេះ ក្លាយខ្លួនជាមជ្ឈមណ្ឌលសហប្រតិបត្តិការដ៏សំខាន់មួយ ។
កញ្ញា ម៉ាស៊ែលប៊ែក អាក់ហ្សាន (Masselbek Akzhan) ទើបតែរៀនចប់ថ្នាក់បរិញ្ញានៅប្រទេសកាហ្សាក់ស្ថាន។ សព្វថ្ងៃ គាត់កំពុងធ្វើការនៅក្រុមហ៊ុនចិន លក់ទំនិញតាមប្រព័ន្ធអេឡិចត្រូនិចមួយឈ្មោះថា ឆឹងស័រ (CHENGSE) ដែលមានទីតាំងនៅក្នុងមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិព្រំដែន ហរហ្កស (Horgos)។ ក្រុមហ៊ុននេះ ផលិតកម្មវិធីទូរទស្សន៍ជាច្រើន សម្រាប់លក់ទំនិញចិន តាមអនឡាញ ឱ្យអតិថិជនដែលរស់នៅប្រទេសកាហ្សាក់ស្ថាន។
កញ្ញា ម៉ាស៊ែលប៊ែក អាក់ហ្សាន បានលើកឡើងថា កញ្ញា ចាប់អារម្មណ៍នឹងការងារនេះ ពីព្រោះនៅប្រទេសកាហ្សាក់ស្ថាន សេវាលក់ទំនិញតាមទូរទស្សន៍និងតាមអនឡាញ មិនសូវជាទំនើបដូចនៅប្រទេសចិនទេ។ អញ្ជឹងហើយបានជា កញ្ញា ចាប់អារម្មណ៍នឹងការងារនៅទីនេះ ហើយសង្ឃឹមថា នឹងអាចចាប់ផ្តើមអាជីពមួយតាមវិធីនេះ ។ ប្រជាពលរដ្ឋចិន កាន់តែច្រើននាក់ កំពុងចាប់អារម្មណ៍ចាប់យកឱកាសធ្វើជំនួញឆ្លងប្រទេសនៅក្នុងតំបន់អាស៊ីកណ្តាល ដែលមានទីផ្សារដ៏ធំ។ ឯប្រជាជន នៅតាមបណ្តាប្រទេសទាំងឡាយ ក្នុងតំបន់អាស៊ីកណ្តាលវិញ ក៏កំពុងស្វែងរកឱកាសនៅក្នុងប្រទេសចិនដូចគ្នា។
ចាប់តាំងពីពេលបើកដំណើរការដំបូងនាឆ្នាំ២០១២ មជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិព្រំដែន ហរហ្កស មានគេចូលមកវិនិយោគប្រាក់ជាង ៤ពាន់៤រយលានដុល្លារអាមេរិក ទៅហើយ ហើយអាជីវកម្មជាង ៣ពាន់ហាង កំពុងដំណើរការនៅទីនេះ គឺមានទាំងអាជីវកម្មបែបក្រុមហ៊ុនធំៗ និងអាជីវកម្មជាលក្ខណៈគ្រួសារ។ អ្នកស្រី បាហាគុល ធ័រស៊ុន អាជីវករនៅមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិព្រំដែនហរហ្កស
បានអោយដឹងថា អ្នកស្រី បានផ្លាស់ពីក្រុង អ៊ូរុំឈិ មកក្រុង ហរហ្កស កាលពីឆ្នាំ២០០៧ ហើយនៅឆ្នាំ២០១៤ គាត់ក៏មកបើកហាងនៅមជ្ឈមណ្ឌលនេះ ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍