Connect with us

ពលរដ្ឋនៅខេត្តចំនួន៧ ត្រូវប្រុងប្រយ័ត្នបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

សង្គម៖ ខេត្តចំនួន ៧ រួមមាន ខេត្ត បន្ទាយមានជ័យ ប៉ៃលិន ពោធិ៍សាត់ បាត់ដំបង សៀមរាប ឧត្តរមានជ័យ និងខេត្តព្រះវិហារ ប្រឈមនឹងបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃពុធដល់សៅរ៍ ទី៣-១៦ ខែឧសភា ឆ្នាំ២០២០ ដោយសារជ្រលងនៃសម្ពាធទាបបង្កើនឥទ្ធិពលមកលើភាគពាយ័ព្យ និងខាងជើងប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម កាលពីពេលថ្មីៗនេះ។

ទន្ទឹមនេះ រដូវវស្សា នឹងចាប់ផ្ដើមនៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៥ ខែឧសភា តទៅ ដោយសាររបបខ្យល់មូសុងនិរតីបក់មកលើកម្ពុជា។ ចាប់ពីថ្ងៃទី១៣-១៩ ខែឧសភា បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល តំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន និងតំបន់មាត់សមុទ្រ ប្រទេសកម្ពុជា នឹងអាចមានភ្លៀងធ្លាក់ជាបន្តបន្ទាប់៕

អត្ថបទ៖ លាភ

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com