Connect with us

គ្រាន់តែហាងកាត់សក់ និងហាងដទៃទៀត បើកឡើងវិញ មនុស្សនាំគ្នាតម្រង់ជួរយ៉ាងវែងតែម្តង

សិង្ហបុរី៖ ហាងមួយចំនួនដែលត្រូវបានរដ្ឋាភិបាលសិង្ហបុរីប្រកាសឱ្យបិទជាបណ្តោះអាសន្ន ពេលនេះ ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ កាលពីថ្ងៃអង្គារ ទី១២ ខែឧសភា ដែលមានដូចជាហាងកាត់សក់ ហាងលក់បង្អែម ហាងលក់ចំណីសត្វ ជាដើម។ នៅថ្ងៃដំបូង គេឃើញមានមនុស្សជាច្រើននាំគ្នាឈរតម្រង់ជួរយ៉ាងវែងក្រោយសំងំខ្លួននៅផ្ទះមួយរយៈ។

ក្នុងចំណោមហាងដែលត្រូវបានអនុញ្ញាតឱ្យបើកឡើងវិញ មានដូចជាហាងកាត់សក់ត្រូវបានបើកដំណើរការធម្មតា ប៉ុន្តែបុគ្គលិក និងភ្ញៀវត្រូវតែរក្សាអនាម័យ ពាក់ម៉ាស ដដែល ហើយភ្ញៀវ អាចទទួលសេវាកម្មណាដែលត្រូវចំណាយពេលយ៉ាងយូរត្រឹម ១ ម៉ោងប៉ុណ្ណោះ។

រីឯហាងលក់បង្អែម និង fast food វិញ ភ្ញៀវទាំងអស់បានឈរតម្រង់ជួរដោយភាពអត់ធ្មត់ និងរក្សាគម្លាតពីគ្នាបានយ៉ាងមានសណ្តាប់ធ្នាប់។ ម្យ៉ាងទៀត ហាងលក់ចំណីសត្វក៏មានមនុស្សចេញចូលមិនដាច់ដោយពួកគេបានប្រមូលចំណីជាច្រើនសម្រាប់សត្វចិញ្ចឹមរបស់ពួកគេផងដែរ។

សម្រាប់ហាងវ៉ែនតាវិញ អតិថិជនទាំងអស់ អាចមកទទួល Contact Lenses និងវ៉ែនតាដែលកាត់តាមលេខភ្នែកបាន ប៉ុន្តែមិនអនុញ្ញាតឱ្យចូលក្នុងហាងឡើយ៕

ប្រភព៖ CNA

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម