Connect with us

ហ្វេសប៊ុកដាក់ឱ្យប្រើប្រាស់កម្មវិធី Messenger Rooms សម្រាប់អ្នកធ្វើការ និងសិស្សរៀនពីផ្ទះ

បរទេស៖ ប្រសិនបើលោកអ្នកមានអារម្មណ៍ថា លោកអ្នកបានឮពាក្យ “Video Conferencing” ជាច្រើនលើកច្រើនសាហើយនោះ គឺវាមិនចម្លែកទេ នេះគឺដោយសារមនុស្សជាច្រើន ជាពិសេសសិស្សានុសិស្ស ពួកគាត់ត្រូវការកម្មវិធីនេះ ដើម្បីបន្តធ្វើការងារ និងការសិក្សារបស់ពួកគេ។

ដោយសារតែឃើញការកើនឡើងនូវតម្រូវការនេះហើយ ទើបក្រុមហ៊ុនជាច្រើនបានដាក់ឱ្យប្រើប្រាស់ ឬកែលម្អកម្មវិធី Video Conferencing កាលពីពេលថ្មីៗនោះ ដើម្បីទាក់ទាញអ្នកប្រើប្រាស់ ក្នុងនោះក៏មានក្រុមហ៊ុនហ្វេសប៊ុកផងដែរ។

Messenger Rooms គឺជាកម្មវិធីថ្មីដែលបានបង្កើតឡើងដើម្បីប្រលងប្រជែងជាមួយកម្មវិធី Zoom ដូច្នេះមុខងារខ្លះៗវាអាចស្រដៀងគ្នាផងដែរ។ នេះជាមុខងារសំខាន់ៗរបស់ Messenger Rooms ៖

– ចំនួនអ្នកចូលរួមអាចមានដល់ ៥០នាក់
– រយៈពេល Video conferencing ពុំមានការកំណត់
– Admin អាចផ្ដល់តំណរភ្ជាប់ដើម្បីចូលរួម ហើយអ្នកចូលរួមពុំចាំបាច់មានគណនីហ្វេសប៊ុកក៏បាន
– Admin អាចបិទការចូលរួម (Lock the Room) ពេលណាក៏បាន

ដើម្បីប្រើកម្មវិធីនេះ លោកអ្នកត្រូវធ្វើបច្ចុប្បន្នភាពកម្មវិធីហ្វេសប៊ុក និងកម្មវិធី Messenger ហើយលោកអ្នកអាចចាប់ផ្ដើម Video Conferencing ជាក្រុមនៅក្នុងកម្មវិធី Messenger។ សម្រាប់មុខងារ “ការចូលរួមអាចមានដល់ ៥០នាក់” ក្រុមហ៊ុនហ្វេសប៊ុកបានបញ្ជាក់ថា មុខងារនេះកំពុងត្រូវបានដាក់ឱ្យប្រើប្រាស់ទូទាំងពិភពលោកផងដែរ៕

ប្រភព៖ នាយកដ្ឋានប្រឆាំងនឹងបទល្មើសបច្ចេកវិទ្យា

កែសម្រួល៖ លាភ

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com