Connect with us

ពិតជាអស្ចារ្យ! យន្តហោះដ្រូនស្វ័យប្រវត្តិ និងមនុស្សយន្ត បង្ហាញខ្លួននៅក្នុងការប្រកួតប្រព័ន្ធស្វ័យប្រវត្តិការពារជើងគោក

ប្រទេសចិន ៖ ការប្រកួត “ឆ្លងកាត់ឧបសគ្គ” ប្រចាំឆ្នាំ២០១៨ ដែលរៀបចំឡើងដោយកងទ័ពចិន បានដាក់បង្ហាញជាលើកដំបូង ឱ្យសាធារណៈជនបានឃើញនូវ យន្តហោះដ្រូនស្វ័យប្រវត្តិ និងមនុស្សយន្តដែលធ្វើចលនា ដូចជាវត្ថុមានជីវិត។

នៅក្នុងការប្រកួតសហការស្វែងរកអ្វីមួយ នៅលើដីនិងនៅលើអាកាស គេបានដាក់ដំណើរការយន្តហោះដ្រូនស្វ័យប្រវត្តិ ដែលមានសមត្ថភាពបង្កើតផែនទីមួយបានភ្លាមៗ អំពីទីតាំងដែលគេកំណត់ លើផ្ទៃដីជិត ១គីឡូម៉ែត្រការេ ។ បន្ទាប់មក វាអាចតាមដាន និងសន្មត់គោលដៅជាក់លាក់មួយ ស្របពេលដែលកំពុងសហការជាមួយយានស្វ័យប្រវត្តិមួយទៀត ដែលនៅលើដី ដើម្បីស្វែងរកវត្ថុអ្វីមួយ។

ការប្រកួតសហការស្វែងរក នៅលើដីនិងនៅលើអាកាស ជាផ្នែកថ្មីមួយនៃការប្រកួត ហើយក្នុងឆ្នាំនេះ មានប្រាំបីក្រុមបានចូលរួម ។ ចំនុចសំខាន់នៃការប្រកួត គឺផ្តោតទៅលើ ថាតើប្រព័ន្ធបញ្ជាយានស្វ័យប្រវត្តនៅលើដី អាចដាក់បញ្ចូលគ្នាដោយវិធីណាជាមួយដ្រូននៅលើអាកាស ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់បំផុត។

លោក លី ពិជុន ប្រធានក្រុម កងនាវាសកលវិទ្យាល័យវូហាន បានអោយដឹងថា ជាធម្មតានៅតាមសាលារៀន តែងផ្តោតជាសំខាន់ទៅលើការស្រាវជ្រាវ និងក្បួនដោះស្រាយគណិតវិទ្យាមួយចំនួន ហើយកម្រធ្វើតេស្តគណិតវិទ្យា ជាមួយស្ថានភាពពិតជាក់ស្តែងណាស់ ។ តាមរយៈការប្រកួតនេះ អាចចូលរួមជាមួយក្រុមដទៃទៀត ហើយរៀនពីគ្នាទៅវិញទៅមក ក៏ដូចជាអភិវឌ្ឍខ្លួន ដែលនេះពិតជាលទ្ធផលដ៏អស្ចារ្យ។

នៅក្នុងការប្រកួត មនុស្សយន្តដែលអាចធ្វើចលនាដូចជាវត្ថុមានជីវិត ត្រូវឆ្លងកាត់ឧបសគ្គ ស្របពេល ត្រូវរែកទម្ងន់ដ៏ធ្ងន់។ មនុស្សយន្តទាំងនោះ ត្រូវធ្វើដំណើរឆ្លងកាត់ ផ្ទៃដីដែលមានលក្ខណៈស្មុគស្មាញដូចជា ស្មៅ ដី ភក់ជ្រាំ និងប្រឈមមុខនឹងឧបសគ្គដូចជា ជណ្ដើរ ប្រឡាយ និងផ្លូវចោត ដែលមានរយៈចម្ងាយជាង 900 ម៉ែត្រ។

លោក លី សឹង វិស្វករ វិទ្យាស្ថានស្រាវជ្រាវកងទ័ពរំដោះប្រជាជន បានបញ្ជាក់ថា បន្ថែមលើការបញ្ជាពីចម្ងាយធម្មតាៗ យើងបានបញ្ចូលមុខងារគ្រប់គ្រងកាយវិការនិងសម្លេង ទៅក្នុងមនុស្សយន្តនេះ ដែលគួបផ្សំជាមួយការអភិវឌ្ឍបច្ចេកវិទ្យារបស់យើង ដើម្បីពង្រីកវិសាលភាពនៃការប្រើប្រាស់កម្មវិធី។ ក្រុមប្រកួតលើកនេះ បានបង្ហាញពីសមត្ថភាពគ្រប់គ្រងកាយវិការ និងសម្លេងរបស់មនុស្សយន្តពួកគេ បានយ៉ាងច្បាស់លាស់មែនទែន។ ការរៀបចំទីតាំងប្រកួត ក៏ស្រដៀងទៅនឹងទីលានប្រយុទ្ធពិតៗអញ្ជឹងដែរ ដែលជួយឱ្យពួកគេអាចត្រៀមខ្លួន សម្រាប់បំពេញតម្រូវការយោធានារបស់ជាតិ ពេលអនាគត៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម