Connect with us

EDC នឹងផ្អាកផ្គត់ផ្គង់អគ្គិសនី នៅតំបន់មួយចំនួននៅភ្នំពេញ នាថ្ងៃសៅរ៍-អាទិត្យ សប្ដាហ៍នេះ

ភ្នំពេញ៖ អគ្គិសនីកម្ពុជា EDC បានជូនដំណឹងដល់ប្រជាពលរដ្ឋ ឱ្យត្រៀមលក្ខណៈសម្រាប់ការផ្អាកការផ្គត់ផ្គង់អគ្គិសនី នៅថ្ងៃសៅរ៍ និងអាទិត្យ ទី១៦ និង ១៧ ខែឧសភា ឆ្នាំ២០២០ខាងមុខនេះ ដើម្បីជួសជុល ផ្លាស់ប្ដូរដំឡើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្ដាជាដើម។

ថ្ងៃសៅរ៍ ទី១៦ ខែឧសភា៖ អគ្គិសនីកម្ពុជា នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនី ចាប់ពីម៉ោង៩ព្រឹកដល់១២ថ្ងៃត្រង់ នៅសង្កាត់ ចោមចៅទី១ និងសង្កាត់ ព្រៃស ព្រមទាំងផ្អាកពីម៉ោង ០៩ព្រឹកដល់០៥ល្ងាច នៅសង្កាត់ ចោមចៅទី២ កាកាបទី១ កាកាបទី២ វត្តភ្នំ ស្ទឹងមានជ័យទី១ ស្ទឹងមានជ័យទី២ ស្ទឹងមានជ័យទី៣ ច្រាំងចំរេះទី១ ច្រាំងចំរេះទី២ ស្វាយប៉ាក ឃ្មួញ ពងទឹក ព្រៃវែង ប្រទះឡាង ភ្លើងឆេះរទេះ និងសង្កាត់ បឹងធំ ។

ថ្ងៃអាទិត្យ ទី១៧ ខែឧសភា៖ អគ្គិសនីកម្ពុជា នឹងផ្អាកការផ្គត់ផ្គង់អគ្គីសនី ចាប់ពីម៉ោង០៩ព្រឹកដល់០៥ល្ងាច នៅសង្កាត់ បឹងកក់ទី១ ក្រាំងធ្នង់ ឃ្មួញ កាកាបទី១ កាកាបទី២ ចោមចៅទី១ ចោមចៅទី២ វាលស្បូវ និរោធ ព្រែកឯង គោករកា ជ្រោយចង្វារ ព្រែកលៀប ព្រែកតាសេក កោះដាច់ បាក់ខែង ច្រាំងចំរេះទី១ ច្រាំងចំរេះទី២ ស្វាយប៉ាក ពងទឹក ព្រែវែង ប្រទះឡាង ភ្លើងឆេះរទេះ និងសង្កាត់ បឹងធំ ក្នុងរាជធានីភ្នំពេញ។

ទន្ទឹមនេះ អគ្គិសនីកម្ពុជា នឹងផ្អាកផ្គត់ផ្គង់អគ្គិសនី នៅស្រុកខ្សាច់កណ្ដាល ស្រុកមុខកំពូល ក្នុងខេត្តកណ្ដាល ព្រមទាំងស្រុកពារាំង ក្នុងខេត្តព្រៃវែង ចាប់ពីម៉ោង០៩ព្រឹកដល់០៥ល្ងាច៕

ប្រភព៖ EDC

Loading...

ពេញនិយម