Connect with us

មហាសេដ្ឋី ជេក ម៉ា លាលែងពីតំណែងក្រុមហ៊ុនមួយទៀត

តូក្យូ៖ ក្រុមហ៊ុនជប៉ុន SoftBank Group Corp បានប្រកាសថា មហាសេដ្ឋី ជេក ម៉ា (Jack Ma) បានលាលែងពីតំណែងក្នុងក្រុមប្រឹក្សាភិបាលរបស់ខ្លួន នៅថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២០នេះ។

ការលាលែងរបស់លោក ជេក ម៉ា នៅពេលនេះ បានធ្វើឡើងបន្ទាប់ពីលោក បានចុះចេញពីតំណែងនាយកប្រតិបត្តិរបស់ក្រុមហ៊ុនលក់ទំនិញអនឡាញ Alibaba កាលពីខែកញ្ញា ឆ្នាំ២០១៩ ដើម្បីផ្ដោតលើការងារសប្បុរសធម៌។ ការចាកចេញពីរបស់មហាសេដ្ឋីចិន ជេក ម៉ា នៅក្រុមហ៊ុន SoftBank Group Corp គឺបន្ទាប់ពីការលាលែងរបស់នាយកប្រតិបត្តិ លោក Masayoshi Son ។

សូមជម្រាបថា លោក ជេក ម៉ា បានបរិច្ចាគនូវបរិក្ខារពេទ្យចាំបាច់រាប់លានសម្រាប់ ជូនប្រទេសកម្ពុជា និងបណ្ដាប្រទេសផ្សេងៗ ទៀតនៅលើពិភពលោក ដូចជានៅទ្វីបអាហ្វ្រិក និងអឺរ៉ុប ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។ បរិក្ខារពេទ្យដែលជាជំនួយរបស់លោក មានដូចជា ម៉ាស ឧបករណ៍ធ្វើតេស្តរកកូវីដ១៩ ឈុតពាក់ការពារសម្រាប់បុគ្គលិកសុខាភិបាល និងឧបករណ៍ចាំបាច់ផ្សេងៗទៀត រួមមានបំពង់អុកស៊ីសែន និងឧបករណ៍ស្ទង់កម្ដៅ៕

ប្រែសម្រួល៖ លាភ

Loading...

ពេញនិយម