Connect with us

រឿន ណាត បង្ហើបប្រាប់អ្នកគាំទ្រថា នឹងចូលរួមប្រកួត Miss International

កម្សាន្ត៖ រឿន ណាត ដែលជាអតីតបវរកញ្ញាឯកចក្រវាលកាលពីឆ្នាំ ២០១៨ បានធ្វើឱ្យបងប្អូនខ្មែរយើងមានភាពត្រេកអរ និងមានមោទកភាពជាខ្លាំង ក្រោយដណ្តើមបានជ័យលាភីលេខមួយដែលមានការចូលរួមពីបេក្ខនារីមកពីបណ្តាប្រទេសជាច្រើនក្នុងការប្រកួត។

ស្រីស្អាតដែលមានមុខដូចកូនកាត់អឺរ៉ុបរូបនេះ ក៏បានបង្ហើបប្រាប់អ្នកគាំទ្រនាងកាលពីពេលថ្មីៗនេះផងដែរថា នាងបានសម្រេចចិត្តនឹងចូលរួមប្រកួត Miss International ក្នុងឆ្នាំណាមួយនៅពេលដែលនាងត្រៀមខ្លួនរួចរាល់។ រឿន ណាត ដែលជាអតីតបវរកញ្ញាចក្រវាលឆ្នាំ ២០១៨ មិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលធ្វើឱ្យនាងកាន់តែមានភាពលេចធ្លោជាងនេះទៅទៀតនោះ គឺភាពជឿជាក់លើខ្លួនឯង។

យ៉ាងណាមិញ ក្រោយបង្ហើបប្រាប់ដល់អ្នកគាំទ្រអំពីដំណឹងចូលរួមប្រកួត Miss International រួចមក បណ្តាអ្នកគាំទ្រជាច្រើនបានចូលរួមជ្រោមជ្រែង និងលើកទឹកចិត្តនាងជាខ្លាំង ដោយសារពួកគេចង់ឃើញ រឿង ណាត បង្ហាញសមត្ថភាពលើឆាកអន្តរជាតិសាជាថ្មីស្របពេលដែលអតីតបវរកញ្ញាដែលមានមុខមាត់ដូចកូនកាត់អ៊ឺរ៉ុបរូបនេះ នៅតែស្រស់ស្អាត និងមានរូបរាងស្រឡូនដដែល៕

(ទស្សនាវីដេអូ)

អត្ថបទ៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម