Connect with us

កុំច្រឡំថានៅស្រុកគេ! ទឹកសមុទ្រថ្លាឆ្វង់នៃ ឆ្នេរនេសាទ ឃើញហើយពិតជាទាក់ភ្នែកខ្លាំង

កោះកុង៖ ខេត្តកោះកុងដែលមានព្រំប្រទល់ជាប់នឹងព្រំដែនថៃ បានទាក់ទាញភ្ញៀវទេសចរជាច្រើន ឱ្យធ្វើដំណើរទៅដែនដីសុវណ្ណភូមិខ្មែរដែលមានផ្ទៃទឹកសមុទ្រ និងរមណីយដ្ឋានធម្មជាតិជាច្រើនកន្លែងឱ្យទៅទស្សនានៅទីនោះ។

ជាក់ស្តែង រមណីយដ្ឋានល្បីៗជាច្រើន ដូចជាទឹកធ្លាក់នៅតំបន់អារ៉ែង រមណីយដ្ឋានព្រៃកោងកាង ទឹកជ្រោះតាតៃ ទឹកជ្រោះតាប៉ន ចេតិយឃុនឆាង ឃុនផែន ជាដើម គឺសុទ្ធតែជារមណីយដ្ឋានល្បីៗដែលមាននៅក្នុងទឹកដីខេត្តកោះកុងមួយនេះ។

ក្រៅពីរមណីយដ្ឋានល្បីៗទាំងនោះ ខេត្តកោះកុងក៏មានឆ្នេរនេសាទមួយកន្លែងទៀតដែលមានទឹកសមុទ្រខៀវស្រងាត់ ឆ្នេរខ្សាច់សក្បុសដែលមានចម្ងាយប្រហែល ២៥ គីឡូម៉ែត្រពីចំណុចផ្លូវបំបែកស្រែអំបិល ពីក្រុងខេមរភូមិន្ទប្រហែល ១៦៥ គីឡូម៉ែត្រ ដែលមានទីតាំងស្ថិតក្នុងភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល។ ឆ្នេរនេសាទ នេះគឺជារមណីយដ្ឋានមួយកន្លែងដែលមានទេសភាពធម្មជាតិ ខ្យល់អាកាសបរិសុទ្ធ និងម្លប់ដូងដ៏ត្រឈឹងត្រឈៃគួរជាទីទាក់ចិត្តជាខ្លាំង៕

អត្ថបទ៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម