Connect with us

Kim Hee-Ae ត្រូវបានអ្នកគាំទ្រស្វាគមន៍ពេញមួយទំហឹងក្រោយរឿង The World of the Married ត្រូវបានថតចប់ជាស្ថាពរ

កូរ៉េខាងត្បូង៖ The World of the Married គឺជាខ្សែភាពយន្តដែលមានការគាំទ្រខ្ពស់ជាងគេនៅក្នុងប្រទេសកូរ៉េខាងត្បូងក្នុងឆ្នាំ ២០២០ នេះ។ មិនត្រឹមតែនៅក្នុងប្រទេសប៉ុណ្ណោះទេ សូម្បីតែនៅបណ្តាប្រទេសនានាជាច្រើន ក៏បានតាមដានរឿងមួយនេះយ៉ាងជក់ចិត្តផងដែរ។

តារាល្បីៗជាច្រើនដួង បានមានវត្តមានក្នុងរឿងភាគល្បីមួយនេះជាពិសេសលោកស្រី Kim Hee-Ae ដែលជាតួអង្គសំខាន់ជាងគេត្រូវបានអ្នកគាំទ្រពេញចិត្តការសម្តែងរបស់លោកស្រីមិនស្ទើរឡើយ។ ថ្មីៗនេះរឿង The World of the Married ទើបតែបញ្ចប់ការថតជាស្ថាពរដោយឃើញមានវត្តមានអ្នកគាំទ្រជាច្រើន រង់ចាំអបអរដោយក្តីគោរព និងស្រឡាញ់ Kim Hee-Ae ជាខ្លាំង។

Kim Hee-Ae ធ្លាប់បាននិយាយថា ចាប់តាំងពីថតរឿងនេះពីដំបូងមក លោកស្រីគិតថារឿងនេះប្រហែលមិនមានអ្នកចាប់អារម្មណ៍ច្រើនឡើយ ផ្ទុយពីការរំពឹងទុក រឿងនេះបែរជាមានការគាំទ្រកើនបាន ២០% ត្រឹម ៨ ភាគដំបូង។

គួររំឭកថា លោកស្រី Kim Hee-Ae គឺជាតារាសម្តែងជើងចាស់មួយរូបដែលទស្សនិកជន បានស្គាល់តាមរយៈរឿងភាគជាច្រើនដូចជា Sons and Daughters, Perfect Love, My Husband’s Woman, A Wife’s Credentials, Secret Affair និង ថ្មីៗនេះគឺរឿង The World of the Married ដែលកំពុងផ្ទុះខ្លាំងតាមបណ្តាប្រទេសជាច្រើន៕

(ទស្សនាវីដេអូ)

អត្ថបទ៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម