Connect with us

ក្លិបបាល់ទាត់កូរ៉េខាងត្បូង FC Seoul ធ្វើការសុំទោស ក្រោយដាក់រូបតុក្កតាសិចលើទីលាន តំណាងឱ្យអ្នកគាំទ្រ

កូរ៉េខាងត្បូង៖ ក្រុម FC Seoul នាលីគបាល់ទាត់កំពូលកូរ៉េខាងត្បូង K League បានធ្វើការសុំទោស សម្រាប់ការដាក់រូបតុក្កតាសិចលើទីលាន តំណាងឱ្យអ្នកគាំទ្រ អំឡុងពេលប្រកួត។
បាល់ទាត់ បានចាប់ផ្ដើមត្រលប់មកវិញខ្លះៗ ព្រោះតែការរាតត្បាតកូវីដ១៩ ប៉ុន្តែសម្រាប់អ្នកគាំទ្រនៅតែមិនទាន់អនុញ្ញាតឱ្យចូលទស្សនា ដោយជំនួសវិញនូវរូបក្រដាសមនុស្ស។
កីឡដ្ឋាននានាដែលចាប់ផ្ដើមលេង នៅកន្លែងអង្គុយ គឺគ្មានមនុស្សឡើយ ភ្លេងត្រូវបានចាក់បន្លឺពេលដែលទាត់ចូលគ្មានការស្រែកហ៊ោនោះទេ។

ប៉ុន្តែនៅលីគប្រទេសកូរ៉េខាងត្បូង បានធ្វើឱ្យមានការផ្អើលដោយ ក្រុមបាល់ទាត់ខាងលើ បានដាក់រូបម៉ាន់នឺកាំង បំពេញក្នុងកីឡដ្ឋាន របស់ពួកគេក្នុងជំនួបជាមួយក្រុម Gwangju FC ។ ប៉ុន្តែអ្នកគាំទ្រ ដែលទស្សនាការប្រកួតតាមកញ្ចក់ទូរទស្សន៍ ចាប់បានថា រូបទាំងនោះ ជាតុក្កតាសិចទៅវិញ។ មានតុក្កតាខ្លះបានផ្សព្វផ្សាយពាណិជ្ជកម្មហាងនានានៅក្នុងតំបន់ទៀតផង។
ក្រោយផ្ទុះរឿងនេះភ្លាម ក្រុម FC Seoul បានចេញសារសុំជាសាធារណៈផងដែរ។ ពួកគេបានអះអាងថា អ្នកផ្គត់ផ្គង់បានប្រាប់ពួកគេថា តុក្កតាទាំងនោះមិនមែនជាផលិតផលសម្រាប់មនុស្សពេញវ័យទេ ហើយការសុំទោសនេះ គឺចំពោះការខកខានមិនបានត្រួតពិនិត្យហ្មត់ចត់់។ ចំពោះ អ្នកផ្គត់ផ្គង់តុក្កតាខាងលើ មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ ខណៈការទាក់ទងសុំការបំភ្លឺពីស្ថាប័ន K League ក៏មិនមានការឆ្លើយតបដែរ៕

Loading...

ពេញនិយម