Connect with us

សូមជ្រាប! ក្រសួងឱ្យដឹងថា កម្ពុជានឹងអាចមានជំនន់ទន្លេមេគង្គ ក្នុងកម្រិត មធ្យម នៅឆ្នាំនេះ

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះថា ចាប់ពីខែមិថុនា ដល់ខែតុលា ឆ្នាំ២០២០ កម្ពុជា នឹងរងបាតុភូតចំនួន៣ (បាតុភូត Neutral ៦០%, បាតុភូត El Nino ១០% និងបាតុភូត La Nina ៣០% ដែលធ្វើឱ្យភ្លៀង អាចមានក្នុងកម្រិតមធ្យមទៅច្រើន ទាំងនៅក្នុងទន្លេមេគង្គ និងនៅក្នុងប្រទេសកម្ពុជា។

យោងលើស្ថានភាពទឹកទន្លេមេគង្គ នាពេលបច្ចុប្បន្ន កត្តាអាកាសធាតុ និងការវិភាគលើទំនាក់ទំនងរវាងកម្ពស់ទឹកអប្បបមា និងអតិបរមា ព្រមទាំងការវិភាគលើវដ្ដទឹក ការព្យាករលើកទី១ បានបង្ហាញថា នៅស្ថានីយជលសាស្ត្របាសាក់-ចតុមុខ នាឆ្នាំ២០២០ នេះ ទឹកអាចនឹងមានកម្ពស់ ៩,៧០ម៉ែត្រ ដែលចាត់ទុកជាប្រភេទជំនន់មធ្យម៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម

អត្ថបទ៖ លាភ

Loading...

ពេញនិយម