Connect with us

ចំនួនអ្នកទស្សនាការប្រកួតក្របខ័ណ្ឌ Bundesliga តាមរយៈប៉ុស្តិ៍ទូរទស្សន៍ មានការកើនឡើងទ្វេរដង

អាល្លឺម៉ង់៖ ចំនួនអ្នកទស្សនាការប្រកួតលីគបាល់ទាត់កំពូលរបស់អាល្លឺម៉ង់ Bundesliga តាមរយៈប៉ុស្តិ៍ទូរទស្សន៍ មានការកើនឡើងខ្លាំងទ្វេរដង ពោល គឺមានរហូតដល់ទៅជាង ៦លាននាក់ នៅក្នុងប្រទេសអាល្លឺម៉ង់។
ក្រោយពេលបាល់ទាត់នៅអាល្លឺម៉ង់ ដំណើរការឡើងវិញ ក្រោយផ្អាកជាង២ខែ ព្រោះកូវីដ១៩ ប៉ុស្តិ៍ទូរទស្សន៍ Sky ក្នុងប្រទេសអាល្លឺម៉ង់ ទទួលបានអ្នកទស្សនាការប្រកួតចំនួន ៣.៦៨លាននាក់ ដែលចំនួននេះ គឺកើនឡើងលើសទ្វេរដង នឹងចំនួនដែលធ្លាប់មានកន្លងមក។ ចំណែកអ្នកទស្សនាតាមកញ្ចប់ទូរទស្សន៍ Konferenz វិញ មានចំនួន ២.៤៥លាននាក់ សម្រាប់ការផ្សាយបន្តផ្ទាល់ ៥ប្រកួត ទន្ទឹមគ្នា ដែលអ្នកទស្សនា អាចមើលបានគ្រប់ទាំង ៥ប្រកួត។

អ្នកនាំពាក្យសហព័ន្ធបាល់ទាត់អាល្លឺម៉ង់ អះអាងថា ការប្រកួតទាំងនេះ ក៏ត្រូវបានចាក់ផ្សាយតាមទូរទស្សន៍ជាង ៧០ប៉ុស្ដិ៍ពាសពេញពិភពលោក ដែលបានចុះកិច្ចព្រមព្រៀងជាមួយគ្នាជាមុនរួចហើយ។ Bundesliga អាចវិលមកដំណើរការការប្រកួតឡើងវិញ ក្រោមលក្ខខណ្ឌដ៏តឹងរ៉ឹង ដោយក្នុងនោះ ក៏មានការហាមប្រាម មិនឱ្យអ្នកគាំទ្រចូលទស្សនា ដោយផ្ទាល់។
ដោយសារតែមិនមានអ្នកទៅគាំទ្រផ្ទាល់ ដូច្នេះបណ្តាទូរទស្សន៍ដែលទិញសិទ្ធិផ្តាច់មុខ ដូចជា ទូរទស្សន៍ Sky គឺបានអនុញ្ញាតឱ្យអ្នកទស្សនា អាចមើលការប្រកួតបានដោយសេរី ដើម្បីចូលរួមការពារការចម្លងកូរ៉ូណា។
Bundesliga ជាលីគកំពូលអឺរ៉ុប ដែលចាប់ផ្ដើមឡើងវិញមុនគេបំផុតនៅអឺរុប។ ហើយគេសង្ឃឹមថា លីគអ៊ីតាលី អេស្ប៉ាញ និងអង់គ្លេស អាចនឹងចាប់ផ្ដើមដំណើរការឡើងវិញនៅខែក្រោយ ខណៈដែលលីគកំពូលបារាំង ត្រូវបានចាត់ទុកជាមោឃៈរួចហើយ៕

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com