Connect with us

កីឡាករ Premier League នឹងត្រឡប់មកកាន់ការហ្វឹកហាត់ជាក្រុម នៅថ្ងៃទី១៩ ខែឧសភានេះ

អង់គ្លេស៖ ក្លិបនៅក្របខ័ណ្ឌ Premier League នឹងត្រឡប់មកកាន់ការ ហ្វឹក ហាត់ នៅថ្ងៃទី១៩ ខែឧសភា ក្រោយបានយល់ព្រមកិច្ចព្រមព្រៀង ក្នុងការចាប់ផ្តើមការហ្វឹកហាត់ជាក្រុមតូចៗ។
ស្ថាប័នលីគកំពូលអង់គ្លេស បានកោះប្រជុំក្លិបបាល់ទាត់ទាំង២០ ដើម្បីពិភាក្សាលើការវិលកាន់ការប្រកួតវិញ។
នេះជាជំហានដំបូងនៃគម្រោងចាប់ផ្តើមការប្រកួតឡើងវិញ បន្ទាប់ពីត្រូវផ្អាកតាំងពីថ្ងៃទី៩ ខែមីនាមក ដោយសារកូវីដ១៩។

ការផ្តល់ការអនុញ្ញាតឱ្យមានការហ្វឹកហាត់ជាលក្ខណៈក្រុមតូចៗនេះ គឺបន្ទាប់ពីការពិភាក្សាជាមួយកីឡាករ គ្រូបង្វឹក វេជ្ជបណ្ឌិតរបស់ក្លិប ដោយពួកគេត្រូវគោរពតាមការណែនាំនានា ឱ្យបានខ្ជាប់ខ្ជួន។
សូមបញ្ជាក់ថា ក្របខ័ណ្ឌ Premier League ត្រូវបានគេជឿថា អាចនឹងត្រឡប់មកវិញនៅថ្ងៃទី១២ ខែមិថុនាខាងមុខ ដើម្បីបញ្ចប់រដូវកាល ២០១៩-២០របស់ខ្លួន។ ក្រៅពីនេះ បើការប្រកួតដំណើរការវិញ ក៏មិនអនុញ្ញាតឱ្យមានអ្នកគាំទ្រចូលទស្សនានាទីលានដែរ៕

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com