Connect with us

លោកយាយវ័យ ៩០ឆ្នាំ បានបំបែកកំណត់ត្រាពិភពលោកជា Gamer ដែលមានវ័យចំណាស់ជាងគេ

ជប៉ុន៖ លោកយាយវ័យ ៩០ ឆ្នាំមួយរូប បានបំបែកកំណត់ត្រាពិភពលោក ជាអ្នកលេងហ្គេមដែលមានវ័យចំណាស់ជាងគេលើពិភពលោក។ Hamako Mori ជនជាតិជប៉ុនដែលត្រូវបានស្គាល់ថាជាអ្នកលេងហ្គេមតាមប្រព័ន្ធអនឡាញ និងមានយូធូបផ្ទាល់ខ្លួនមានឈ្មោះថា Gamer Grandma បានចាប់ផ្តើមលេងហ្គេមអស់រយៈពេល ៣៩ ឆ្នាំមកហើយ នេះបើយោងតាមបទសម្ភាសជាមួយ Guinness World Record។

លោកយាយ Hamako Mori ដែលមានវ័យ ៩០ ឆ្នាំ បានឱ្យដឹងថា លោកយាយបានបង្កើតគណនីយយូធូបរបស់ខ្លួន ដើម្បីចែករំលែកនូវហ្គេមអនឡាញល្បីៗដែលលោកយាយបានលេងដូចជា Resident Evil3, Final Fantasy VII Remake, Dauntless និងហ្គេមជាច្រើនផ្សេងទៀត។ លោកយាយ បានបន្ថែមថា លោកយាយបានចំណាយពេលពី ៧ ទៅ ៨ ម៉ោងក្នុងមួយថ្ងៃក្នុងការលេងហ្គេម ហើយការលេងហ្គេមនេះដែរ បានជួយបង្វែរអារម្មណ៍លោកយាយមិនឱ្យគិតអ្វីផ្តេសផ្តាស ហើយលោកយាយគិតថាប្រសិនជាមនុស្សដែលមានវ័យចំណាស់រៀនលេងហ្គេមដូចលោកយាយដែរប្រាកដជាល្អ។ ចង់ដឹងកាន់តែច្បាស់ តោះទៅទស្សនាវីដេអូបទសម្ភាសជាមួយលោកយាយទាំងអស់គ្នា៕

(មានវីដេអូ)

ប្រភព៖ nextshark

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម