Connect with us

ក្រុមហ៊ុនម៉ារីយ៉តអន្តរជាតិ កំពុងធ្វើយុទ្ធនាការជូនអំណោយក្នុងទិវាមាតាពិភពលោក និងការគោរពដឹងគុណដល់អ្នកគ្រូពេទ្យទាំងអស់

ភ្នំពេញ៖ ក្រុមហ៊ុនម៉ារីយ៉តអន្តរជាតិ បានចាប់ផ្តើម “យុទ្ធនាការជូនអំណោយក្នុងទិវាមាតាពិភពលោក” តាំងពីថ្ងៃទី៨ ខែឧសភាមកម្ល៉េះ ដើម្បីទទួលស្គាល់ និងកោតសរសើរដល់គ្រូពេទ្យ និងបុគ្គលិកសេវាកម្មទាំងអស់ ជាពិសេសអ្នកគ្រូពេទ្យជួរមុខ ចំពោះការងារ និងការលះបង់របស់ពួកគាត់ក្នុងពេលកំពុងបន្តជំងឺរាតត្បាតកូវីត១៩ ។
យុទ្ធនាការនេះ មានសណ្ឋាគារដែលបានចូលរួមនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាមួយការបរិច្ចាគអាហារនៅតាមសណ្ឋាគារ និងទិវាមាតាពិភពលោក ជាពិសេសមានរយៈពេលពេញមួយខែឧសភា ដោយសម្តែងនូវការកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះវីរនារីពេទ្យនៅក្នុងសហគមន៍។

លោក Rajeev Menon គឺជាប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុនម៉ារីយ៉តអន្តរជាតិបានមានប្រសាសន៍ថា “ទិវាមាតាពិភពលោក គឺជាពេលវេលាពិសេសដើម្បីសម្តែងនូវការកោតសរសើរ សេចក្តីស្រឡាញ់ និងការលះបង់របស់ម្ដាយទាំងឡាយ ក៏ដូចជាស្ត្រីទាំងអស់ដែលយកចិត្តទុកដាក់ចំពោះពួកយើង។ យើងដឹងគុណដល់ពួកគាត់ ជាពិសេសក្រុមគ្រូពេទ្យដែលធ្វើការដោយមិនគិតពីការនឿយហត់ ដើម្បីការពារទីក្រុងរបស់យើងឱ្យមានសុវត្ថិភាព។ ពិធីអបអរសាទរនៅឆ្នាំនេះ គឺជាវិធីមួយ ដែលក្រុមហ៊ុនម៉ារីយ៉តអន្តរជាតិ កំពុងរួបរួមគ្នាជាមួយសហគមន៍របស់យើង ក្នុងការប្រយុទ្ធប្រឆាំងទៅនិងជំងឺរាតត្បាតសកល។ សាមគ្គីគ្នា យើងនឹងឆ្លងផុតពីបញ្ហានេះ”។

សណ្ឋាគារចំនួន១៥ដែលបានចូលរួមនៅតាមទីក្រុង ដូចជា សិង្ហបុរី ម៉ុមបៃ បេងហ្គាឡូ ហ្គូហ្កុន បូប៉ាល់ សៀមរាប និងភ្នំពេញ ជាមួយនឹងការបរិច្ចាគអាហាររបស់សណ្ឋាគារ ដល់ក្រុមគ្រូពេទ្យដែលមានភារកិច្ចនៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលត្រូវបានជ្រើសរើស។ អ្នកគ្រូពេទ្យ នឹងទទួលបានអំណោយនៃការកោតសរសើរដូចជា នំខូគី និងនំសូកូឡា ក្នុងទិវាមាតាពិភពលោកដ៏ពិសេសនេះ។
បន្ថែមពីលើការប្រារព្ធពិធីអបអរសាទរទិវាមាតាពិភពលោក សណ្ឋាគារម៉ារីយ៉តអន្តរជាតិនៅប្រទេសកម្ពុជា បានចែកជូននំជាង ៦០០ ដល់ក្រុមគ្រូពេទ្យជំនាញជួរមុខនៅសៀមរាបនិងភ្នំពេញ ហើយក៏បានរៀបចំកម្មវិធីបរិច្ចាគឈាម ក្រណាត់ និងសម្ភារបរិក្ខាររបស់សណ្ឋាគារដល់មន្ទីរពេទ្យផងដែរ។

កាលពីថ្ងៃទី១៥ ខែឧសភា សណ្ឋាគារឡឺម៉េរីឌានអង្គរ រួមជាមួយនឹងសណ្ឋាគារខតថ៍យ៉ាដម៉ារីយ៉តសៀមរាប បានរៀបចំសកម្មភាពបរិច្ចាគឈាមសម្រាប់សហការីរបស់សណ្ឋាគារ ដើម្បីជួយផ្តល់ឈាមដល់មន្ទីរពេទ្យខេត្តសៀមរាប និងមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប។ សណ្ឋាគារឡឺម៉េរីឌានអង្គរ ក៏បានបរិច្ចាគសម្ភារបរិក្ខារ ចំនួន ២០០ដុំ និងក្រណាត់ចំនួន៣០០ដុំ ដល់មន្ទីរពេទ្យគន្ធបុប្ផាសៀមរាប និងមន្ទីរពេទ្យកុមារអង្គរសៀមរាបផងដែរ។ នៅរាជធានីភ្នំពេញ ក្រុមការងារមកពីសណ្ឋាគារខតថ៍យ៉ាដម៉ារីយ៉តភ្នំពេញ ក៏បានចុះទៅមន្ទីរពេទ្យគន្ធបុប្ផារាជធានីភ្នំពេញនៅថ្ងៃទី១២ ខែឧសភាដើម្បីបរិច្ចាគសម្ភារបរិក្ខារចំនួន ៣០០ដុំ និងរៀបចំសកម្មភាពបរិច្ចាគឈាមនៅទីនោះផងដែរ។

យុទ្ធនាការជូនអំណោយក្នុងទិវាមាតាពិភពលោក នៅតែបន្តធ្វើកម្មវិធីជួយដល់សហគមន៍នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដោយមិនរាប់បញ្ចូលប្រទេសចិន ដែលដឹងពីតម្រូវការដើម្បីចូលរួមជាមួយសហគមន៍ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ ការផ្តួចផ្តើមគំនិតនេះ រួមមានការផ្តល់អត្រាតម្លៃបន្ទប់ពិសេសជូនដល់ក្រុមគ្រូពេទ្យជួរមុខនៅតាមសណ្ឋាគារជាង ៨០ របស់ក្រុមហ៊ុនម៉ារីយ៉តអន្តរជាតិនៅក្នុងតំបន់ ដែលភាគច្រើនសណ្ឋាគារទាំងនោះ មានទីតាំងនៅជិតមន្ទីរពេទ្យធំៗ និងមណ្ឌលសុខភាព ដូច្នេះក្រុមគ្រូពេទ្យជួរមុខ មានកន្លែងស្នាក់នៅនិងបានសម្រាកក្បែរកន្លែងធ្វើការរបស់ពួកគាត់។

សមាជិក Marriott Bonvoy ក៏ត្រូវបានផ្តល់សិទ្ធិ ក្នុងការរួមចំណែកជួយតាមរយៈការបរិច្ចាគពិន្ទុ Marriott Bonvoy ដែលមានតម្លៃរបស់ពួកគាត់ជូនទៅកាកបាទក្រហមអាមេរិក សហព័ន្ធកាកបាទក្រហម និងអឌ្ឍចន្ទក្រហមសង្គម មន្ទីរពេទ្យបណ្តាញរបស់កុមារ យូនីសេហ្វនិងមានច្រើនផ្សេងទៀត។ សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធីបរិច្ចាគរបស់ Marriott Bonvoy សូមចូលកាន់គេហទំព័រ giving.marriott.com ។
សូមបញ្ជាក់ថា ក្រុមហ៊ុនម៉ារីយ៉តអន្តរជាតិ (NASDAQ: MAR) មានមូលដ្ឋាននៅ Bethesda រដ្ឋ ម៉ារីលែនរបស់សហរដ្ឋអាមេរិក រួមមានសណ្ឋាគារជាង ៧៣០០ ក្រោមផ្លាកសញ្ញាឈានមុខចំនួន ៣០ ដែលមាននៅក្នុង១៣៤ ប្រទេសនិងដែនដី។ ម៉ារីយ៉តប្រតិបត្តិការនិងសិទ្ធិអាជីវកម្មសណ្ឋាគារ និងអាជ្ញាប័ណ្ណវិស្សមកាលកម្មសិទ្ធិទូទាំងពិភពលោក៕

Loading...

ពេញនិយម