Connect with us

នោះ! ទំនេរៗ អ៊ុក សុវណ្ណារី ដាក់ឡើងកប់តែម្តង រាំញាក់សាច់ ជាមួយបទ “ទំនេរកេះអាចម៍ច្រមុះ”

កម្សាន្ត៖ បទថ្មី ចង្វាក់ញាក់កន្ទ្រាក់អារម្មណ៍ ជាបទថ្មីសម្រាប់ឆ្នាំ២០២០របស់ កញ្ញា អ៊ុក សុវណ្ណារី។ បទចម្រៀង “ទំនេរកេះអាចម៍ច្រមុះ” កំពុងតែទទួលបានការគាំទ្រជាច្រើនក្នុងស្រទាប់មិត្តយុវវ័យ ពិសេសអ្នកនិយមលេងកម្មវិធី Tik Tok តែម្តង សង្កេតឃើញថា ហ្វេនទាំងនោះនាំគ្នាធ្វើត្រាប់តាមបទចម្រៀងនេះតែម្តង។

កញ្ញា អ៊ុក សុវណ្ណារី បានធ្វើឱ្យប្រិយមិត្តជាច្រើនស្គាល់កញ្ញាកាន់តែច្បាស់ ពីបទចម្រៀងមួយទៅបទចម្រៀងមួយ ទាំងមនោសញ្ចេតនា ទាំងចង្វាក់ញាក់ គឺគាត់អាចធ្វើបានទាំងអស់។ តាំងពី អ៊ុក សុវណ្ណា បានបោះជំហានចូលផលិតកម្ម “ហ្កាឡាក់ស៊ី” មក កញ្ញាទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងមិនចាញ់រៀមច្បងប៉ុន្មាននោះទេ។

កញ្ញា អ៊ុក សុវណ្ណារី ក៏សង្ឃឹមថា ពុកម៉ែបងប្អូននៅតែបន្តគាំទ្ររូបគាត់ជានិច្ច ហើយនៅពេលខាងមុខនេះ អ៊ុក សុវណ្ណារី ក៏ត្រៀមចេញបទចម្រៀងថ្មីៗបន្ថែមទៀត សម្រាប់តម្រូវចិត្តមិត្តយុវវ័យដែលស្រឡាញ់រូបគាត់ ពេញចិត្តបទច្រៀមរបស់គាត់។ ទោះបីជាគាត់មានវ័យក្មេងបន្តិចក៏ដោយ ក៏កញ្ញានឹងខំប្រឹងបន្ថែមទៀត ដើម្បីឱ្យបទចម្រៀងមានភាពពិសេសជាងនេះ ហើយម្យ៉ាងទៀត ក៏ដើម្បីវិស័យសិល្បៈរបស់យើងកាន់តែរីកចម្រើន៕

(ទស្សនាវីដេអូ)

អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម