Connect with us

ក្រុមហ៊ុនវៀតណាមឯកជនមួយ ចែកសំបុត្រយន្តហោះឥតគិតថ្លៃ ដើម្បីចូលរួមលើកស្ទួយទេសចរណ៍ក្នុងស្រុក ក្រោយវិបត្តិកូវីដ១៩

វៀតណាម៖ ក្រុមហ៊ុនអាកាសចរណ៍វៀតណាម (VietJet) បានប្រកាសចែកសំបុត្រយន្តហោះ ២សែនសំបុត្រឥតគិតថ្លៃ បូករួមទាំងពន្ធ ជូនដល់ភ្ញៀវទេសចរជាតិ ក្នុងវេបសាយរបស់ខ្លួន ដើម្បីធ្វើដំណើរទៅកម្សាន្តនៅតាមបណ្ដាខេត្តផ្សេងៗក្នុងស្រុក និងចូលរួមលើកស្ទួយវិស័យទេសចរណ៍ ក្រោយវិបត្តិជំងឺកូវីដ១៩។

ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍នៃប្រទេសវៀតណាម បានបង្កើតកម្មវិធី “ជនជាតិវៀតណាម ធ្វើដំណើរក្នុងប្រទេសវៀតណាម” ដើម្បីស្ដារវិស័យទេសចរណ៍ដែលរងផលប៉ះពាល់យ៉ាងខ្លាំងពីវិបត្តិជំងឺកូវីដ១៩។

សេចក្ដីប្រកាសរបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាមខាងលើ បានបញ្ជាក់ថា ការចែកសំបុត្រយន្តហោះដោយឥតគិតថ្លៃនេះ អនុវត្តពីថ្ងៃទី០៥ ខែឧសភា ដល់ ៣០ ខែមិថុនា ឆ្នាំ២០២០ សម្រាប់តែជនជាតិវៀតណាមដែលមានបំណងធ្វើដំណើរកម្សាន្តទៅកាន់គោលដៅទេសចរណ៍នានាក្នុងស្រុកប៉ុណ្ណោះ។

សូមជម្រាបថា វៀតណាម បានបិទជើងហោះហើរអន្តរជាតិជាបណ្ដោះអាសន្ន ប៉ុន្តែនៅបន្តបើកជើងហោះហើរក្នុងស្រុកចំនួន ៤៥ ជារៀងរាលថ្ងៃ។

វៀតណាម បានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៣២៤នាក់ ក្នុងនោះ ២៦៣នាក់ បានជាសះស្បើយ។ មិនមានអ្នកស្លាប់នោះទេ ដោយសារវីរុសនេះ នៅក្នុងប្រទេសវៀតណាម៕

ប្រភព៖ Tuoitre News

ប្រែសម្រួល៖ លាភ

Loading...

ពេញនិយម