Connect with us

អ្នកនាង អន រ៉ាស៊ីសុមេត្តា (ហៅ ណូម័រ) បង្ហើបអារម្មណ៍ពិតក្រោយអ្នកនាងបន្តភាព Single របស់ខ្លួន

ភ្នំពេញ៖ ជីវិតថ្មីរបស់ ពិធីការិនី និង តារាសម្តែង តារាចម្រៀង អ្នកនាង អន រ៉ាស៊ីសុមេត្តា (ហៅ ណូម័រ) កំពុងតែធ្វើឱ្យជីវិតថ្មីរបស់ខ្លួនកាន់តែប្រសើរ ក្រោយមានវិបត្តិស្នេហានៅពេលកន្លងមក។ អ្វីដែលប្រិយមិត្តបានឃើញនៅពេលថ្មីៗនេះ អ្នកនាង អន រ៉ាស៊ីសុមេត្តា (ហៅ ណូម័រ) ហាក់បីដូចជាមានភាពរីករាយជាខ្លាំង ដូចជាមិនខ្វល់រឿងអតីតកាលនោះឡើយ ពិសេសរឿងស្នេហារបស់គាត់តែម្តង ដូចជាមិនសូវគិតដូចពីមុននោះទេ។

យោងតាមហ្វេសប៊ុករបស់ អ្នកនាង អន រ៉ាស៊ីសុមេត្តា (ហៅ ណូម័រ) បានបង្ហោះនាពេលថ្មីៗនេះ ដោយសរសេរដូច្នេះថា៖ “ពេលឈឺ ទើបដឹងថាភាព Single ពិតជាឯកាបំផុត ប៉ុន្តែក៏ពិតជារីករាយក្នុងការរស់នៅជីវិត Single នេះបំផុតដែរ ព្រោះយើងមិនមែនឈឺរាល់ថ្ងៃឯណា”។ អត្ថន័យប៉ុន្មានឃ្លានេះ បានធ្វើឱ្យហ្វេនរបស់គាត់ មានការបារម្ភជាខ្លាំងចំពោះសុខភាពរបស់ អ្នកនាង ណូ ម័រ។

រយៈពេលចុងក្រោយនេះ អ្នកនាង អន រ៉ាស៊ីសុមេត្តា ក៏មិនសូវមានពេលប៉ុន្មាននោះទេ។ អ្នកនាង មានភារកិច្ចជាច្រើនក្នុងអាជីពជាពិធីការិនី និងជាតារាចម្តែង ចម្រៀង ទើបធ្វើឱ្យសុខភាពរបស់គាត់មានការប្រែប្រួលតាមអាកាសធាតុ។ បន្ថែមពីនេះ អ្នកនាងក៏នៅមានអាជីពជាអ្នករកស៊ីជាលក្ខណៈខ្នាតតូចផងដែរ៕

អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម