Connect with us

ជំងឺរលាក់សន្លាក់ ដោយសារការកើនឡើងជាតិអាសុីត(Hyperuricemia/Gout)

១- លក្ខណៈទូទៅ៖

  • ជំងឺរលាក់សន្លាក់ដោយសារកើនឡើងជាតិអាសុីត(Uric acid) គឺជាប្រភេទជំងឺរលាក់សន្លាក់មួយ ដែលបណ្តាលមកពីការកើនឡើងជាតិអាសុីតយូរិច ឬកកជាតិយូរ៉ាតគ្រិស្តាល់ក្នុងសន្លាក់ ដែលជាមូលហេតុបង្កអោយមានការរលាក់នៅក្នុងសន្លាក់។ ជំងឺនេះវាស្តែងចេញឲ្យយើងដឹងតាមរយៈការឈឺចាប់ និងប៉ោង ក្រហម ក្តៅ។ ហើយការឈឺចាប់នេះ វាមានលក្ខណៈឈឺខ្លាំង ហើយឈឺភ្លាមៗតែម្តង។ ប្រភេទជំងឺរលាក់សន្លាក់ដោយសារការកើនឡើនជាតិអាសុីតយូរិចក្នុងឈាមនេះ គេឃើញញឹកញាប់ជាងគេ កើតមាននៅសន្លាក់ម្រាមជើង មេជើង ចន្លោះប្រអប់ជើង ម្រាមដៃ កដៃ កែងដៃ និងភ្នែកគោលរបស់ជើង។ល។ អាត្រានៃបុរសកើតជំងឺនេះច្រើនជាងស្ត្រី ពិសេសវ័យកណ្តាល(៣០ឆ្នាំ-៤០ឆ្នាំ) ប៉ុន្តែបន្ទាប់ពីវ័យអស់រដូវទៅ ស្ត្រីមានអាត្រាកើតជំងឺនេះស្មើរនឹងបុរសដែរ។

២- មូលហេតុ៖

  • អាហារប្រចាំថ្ងៃ : បរិភោគអាហារដែលមានជាតិព្យូរីន (Purine) ខ្ពស់ ដូចជាមាននៅក្នុងអាហារជាតិសាច់ក្រហម(សាច់គោ សាច់ជ្រូក..) គ្រឿងក្នុង គ្រឿងសមុទ្រ និងភេស្ជៈមួយចំនួនដែលសំបូរទៅដោយជាតិអាល់កុល។
  • មេតាបូលិស : ក្នុងរាងកាយមនុស្សយើងទាំងមូល តែងតែធ្វើការជាប្រចាំក្នងការបំបែក សំយោគ បើតស្រូប ច្រោះចំរេញ និងបញ្ចេញ។ ជាតិអាសុីតនេះ មានការកើនឡើងក្នុងឈាម ក្រោយពេលខ្លួនប្រាណរបស់យើង ធ្វើការបំបែកសារធាតុ Purine ជាសារធាតុដែលមាននៅក្នុងខ្លួនរបស់យើងពីធម្មជាតិ ប៉ុន្តែនៅពេលដែលអាសុីតក្នុងឈាមមានការកើនឡើងច្រើនលើសលុប វាជំរុញឲ្យមានការកកស្ទះជាតិ uric acid crystal នៅក្នុងសន្លាក់ ដែលវាធ្វើអោយសន្លាក់មានការរលាក់ និងការឈឺចាប់។
  • តំរង់នោម : ជាធម្មតាជាតិអាសុីតនៅក្នុងខ្លួនប្រាណរបស់យើង ត្រូវបានបញ្ចេញចោលដោយតំរង់នោម ប្រសិនបើតំរង់នោមរបស់យើងមានបញ្ហា ឬខ្សោយតំរង់នោមនោះ វាធ្វើឲ្យការបញ្ចេញជាតិអាសុីតយូរិចមិនបានល្អ ជាហេតុធ្វើអោយចាលជាតិអាសុីតនៅក្នុងខ្លួន និងប្រមូលការកកជាតិអាសុីតនៅក្នុងសន្លាក់ ដែលធ្វើឲ្យមានការរលាក់សន្លាក់។
  • ការប្រើប្រាស់ថ្នាំរយៈពេលយូរ : ថ្នាំមួយចំនួនបានធ្វើឲ្យអាសុីតកើនឡើងច្រើនក្នុងឈាម ដូចជាថ្នាំ Aspirin និងថ្នាំបញ្ចុះទឹកនោះ វាបានធ្វើអោយការបើតស្រូបត្រលប់មកវិញខណៈពេលតំរង់នោះកំពុងច្រោះជាតិអាសុីតចេញ។

៣- កក្តាប្រឈម៖

  • អ្នកដែលលើសទំងន់/ ធាត់ : នៅពេលដែលខ្លួនប្រាណរបស់យើងមានការកើនឡើងទំងន់ នោះការបង្កើតជាតិអាសុីតយូរិចច្រើនឡើងលើសពីសមាសភាពធម្មតារបស់មនុស្សទូទៅ ជាហេតុធ្វើអោយតំរង់នោមមានការបញ្ចេញអត់អស់។
  • ខ្វះលំហាត៉ប្រាណ និងខ្វះការផឹកទឹក គឺជាកត្តាប្រឈមមួយដែរ ពីព្រោះតំរង់នោមត្រូវជាតិទឹកច្រើនដើម្បីងាយស្រួលច្រោះ ហើយការហាត់ប្រាណដើម្បីកុំអោយជាតិអាសុីតមានការកកស្ទះជាគ្រិស្តាល់។
  • បរិភាគអាហារដែលមានសារធាតុ Purine ខ្ពស់ និងពិសារភេស្ជៈដែលមានជាតិអាល់កុលច្រើន។

៤- រោគសញ្ញា និងការធ្វើរោគវិនិច្ឆ័យ៖ ជាទូទៅ ៩០% ដែលគ្មានរោគសញ្ញាណាមួយបញ្ជាក់ច្បាស់លាស់ បើមិនទាន់មានការរលាក់នៅត្រង់សន្លាក់ណាមួយនោះ ប៉ុន្តែសញ្ញាដែលគេសង្ស័យនោះ រួមមាន៖ រឹងចុងដៃចុងជើងពេលអាកាសធាតុត្រជាក់ ឬឈឺពេលយប់ ហើយក្រហាយៗ ប៉ោង ក្រហម ឈឺនៅបាតជើង និងគល់មេជើង។ បន្ថែមលើសពីសញ្ញាខាងលើ គឺគ្រូពេទ្យអាចស្នើរសុំ :

  • ថតកាំរស្មី( X-ray )
  • បូមឈាម
  • បូមទឹកសន្លាក់
  • ទឹកនោមយកទៅមើលដោយម៉ាសុីន Microscope ហើយពេលយកទឹកទៅត្រូវរក្សាពីការត្រូវពន្លឺថ្ងៃ ហើយមិនអាចរង់ចាំយូរបានឡើយ ពីព្រោះវាអាចរលាយនៅពេលត្រូវកំដៅ។

៥- វិធីការពារ៖

  • ពិសារទឹកអោយបានច្រើន ( ២លីត្រកន្លះ ទៅ ៣លីត្រជារៀងរាល់ថ្ងៃ)
  • លំហាត់ឲ្យបាន ១០នាទីក្នុង១ថ្ងៃ ឬ ៣ដងក្នុង១សប្តាហ៍ និង៣០នាទីម្តង
  • កាត់បន្ថយពិសារអាហារដែលមានសារធាតុ Purine ច្រើន និងកាត់បន្ថយញ៉ាំភេស្ជៈដែលមានជាតិ Alcohol
  • រក្សាទំងន់អោយនៅចន្លោះធម្មតា (MBI = Weight/ Hight2 =18 – 25)
  • ញ៉ាំវីតាមីនសុី ឲ្យបានច្រើន ដូចជា ផ្លែស្វាយ ទឹកក្រូចឆ្មារ ផ្លែក្រូចគ្រប់មុខ សណ្តែងសៀង ពងស៊ុត…។

៦- វិធីព្យាបាល៖

  • ថ្នាំបំបាត់ការឈឺចុកចាប់ ឬថ្នាំបំបាត់ការរលាក់(NSAIDs) ឬស្អំទឹកកក
  • ថ្នាំបញ្ចុះជាតិអាសុីតក្នុងឈាម ឬថ្នាំកាត់បន្ថយកើតមានជាតិអាសុីតក្នុងសន្លាក់
  • ថ្នាំព្យាបាល ឬជំនួយដល់សន្លាក់
  • ពិសារទឹកអោយបានច្រើនក្នុង១ថ្ងៃបាន៣លីត្រ និងហាត់ប្រាណ១០ទៅ២០នាទីជារៀងរាល់ថ្ងៃ

ដោយ : សុខ រ៉ាផុន នាយកប្រតិបត្តិ គ្លីនិកមិត្តភាពកំពង់ឆ្នាំង

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម