Connect with us

ខ្សែបម្រើ Callum Hudson-Odoi ត្រូវប៉ូលីសចាប់ខ្លួន ព្រោះបង្កហិង្សា​លើនារីម្នាក់

អង់គ្លេស៖ ខ្សែបម្រើជម្រើសជាតិអង់គ្លេស និងក្លិប Chelsea កីឡាករ Callum Hudson-Odoi ត្រូវបានប៉ូលីសចាប់ឃាត់ខ្លួន ដោយសង្ស័យថា គេបានបង្ក​ជម្លោះហិង្សាលើនារីម្នាក់ ដែលជាតារាម៉ូដែល ក្នុងអំឡុងពេល​ជាប់បម្រាម​នៅក្នុងផ្ទះ។
តាមសេចក្តីរាយការណ៍ពីសារព័ត៌មាន The Sun ឱ្យដឹងថា កីឡាករវ័យ១៩ឆ្នាំ ត្រូវប៉ូលីស នាតំបន់ Metropolitan ចូលមកចាប់ខ្លួន ក្នុងផ្ទះរបស់គេ​នៅភាគខាងលិចទីក្រុង London។
ការចាប់ខ្លួន ធ្វើឡើងក្រោយពីនារីដែលបានទៅផ្ទះរបស់គេ បានទូរស័ព្ទ​ទៅប្តឹងប៉ូលីស ព្រមទាំងសំណូមពរឱ្យហៅឡានសង្គ្រោះបន្ទាន់មកជួយនាង។

ពេលនេះ Callum Hudson-Odoi កំពុងត្រូវបានប៉ូលីសឃុំខ្លួន ខណៈនារីរូបនោះ ត្រូវបានប៉ូលីស បញ្ចូនទៅកាន់មន្ទីរពេទ្យ។
Callum Hudson-Odoi គឺជាកីឡាករអង់គ្លេសម្នាក់ ដែលធ្លាប់ឆ្លងជំងឺកូវីដ ១៩ មុនពេលលីគបាល់ទាត់អង់គ្លេស ត្រូវប្រកាសផ្អាកជាផ្លូវការ កាលពីខែមីនា។ ប៉ុន្តែក្រោយមក គេក៏បានជាសះស្បើយ ហើយត្រូវនៅតែក្នុងផ្ទះ ដើម្បីការពារសុវត្ថិភាពសុខភាព៕

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com