Connect with us

Boyce តួអង្គក្នុងរឿង Twilight ប្រទះឃើញស្លា ប់ក្នុងខុនដូជាមួយមិត្តស្រី

អាមេរិក៖ Gregory Tyree Boyce ដែលបានសម្តែងក្នុងរឿង Twilight និងមិត្តស្រីបានប្រទះឃើញស្លា ប់ក្នុងខុនដូនៅទីក្រុងឡាវេហ្គាស សហរដ្ឋអាមេរិក។ នេះបើយោងតាមសម្តីអាជ្ញាធរបានបញ្ជាក់កាលពីថ្ងៃអង្គារ ទី១៩ ខែឧសភា។

មន្ត្រីប៉ូលិសសាធារណៈនៅឡាវេហ្គាសបានបញ្ជាក់ប្រាប់សារព័ត៌មាន CNN ថា នេះមិនមែនជាអំពើឧក្រិដកម្មឡើយ។ ទោះជាយ៉ាងណាការស្លា ប់របស់ Boyce វ័យ ៣០ ឆ្នាំ និងមិត្តស្រី Natalie Adenike Adepoju វ័យ ២៧ ឆ្នាំកំពុងតែស្ថិតក្នុងការស៊ើបអង្កេតនៅឡើយ។

គួរបញ្ជាក់ដែរថា ការស្លាប់របស់គូស្នេហ៍មួយគូនេះបានកើតឡើងតាំងពីថ្ងៃទី ១៣ សប្តាហ៍មុនម្ល៉េះ ហើយការធ្វើកោសល្យវិច័យនឹងត្រូវចំណាយពេលប្រមាណ ៦ ទៅ ៨ សប្តាហ៍ដើម្បីបញ្ជាក់លទ្ធផល៕

ប្រភព៖ CNN

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម