ជក់ចិត្តទៀតហើយជាមួយគំនូរជីវចលបែបឆ្លងភពក្នុងរឿង “ដំណើរផ្សងព្រេងគូចាន់”
កម្សាន្ត៖ ថ្មីទៀតហើយជាមួយរឿងគំនូរជីវចលឆ្លងភពមកកាន់ផែនដីដើម្បីស្វែងរកប្លាស្មាបេះដូងដើម្បីស្តារសន្តិភាពដល់ភព Expanda ដែលជាទីកំណើតរបស់ព្រះអង្គម្ចាស់ គូចាន់។ ដំណើរផ្សងព្រេងដែលព្រះអង្គម្ចាស់ គូចាន់ បានទៅដល់នោះគឺព្រៃមួយស្ថិតនៅជើងភ្នំហ្វូជីដែលជាទីកន្លែងដែលព្រះអង្គបានជួបនឹងក្មេងស្រី ម៉ូកូ។
អ្នកទាំងពីរបានរាប់អានគ្នាជាមិត្តល្អ និងមានមិត្តភ័ក្តិដទៃទៀតក្នុងដំណើរផ្សងព្រេងលើភពផែនដីដ៏អស្ចារ្យមួយនេះយ៉ាងរីករាយបំផុត។ ចង់ដឹងថាដំណើរផ្សងព្រេងរបស់ព្រះអង្គម្ចាស់ គូចាន់ បានជួបអ្វីខ្លះកុំភ្លេចតាមដានគំនូរជីវចលរឿង “ដំណើរផ្សងព្រេងគូចាន់” ដែលមាននៅលើកញ្ចក់ទូរទស្សន៍ MyTV តែមួយគត់ក្នុងពេលឆាប់ៗនេះ៕
អត្ថបទ៖ គង់ ចាន់ស្រីនុច

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍