Connect with us

អុញនោះ! ថ្មីចែសតែម្តង លោក BIG ចូលមន្ទីរពេទ្យសង្គ្រាះបន្ទាន់ មិនដឹងថាទៅជាយ៉ាងណានោះទេ?

ភ្នំពេញ៖ ថ្មីចែស! ប្លែកអារម្មណ៍ ជាមួយកំប្លែងបែបកាយវិការប្លែកៗរបស់តារាកំប្លែង BIG ក្នុងកម្មវិធី “MYTV ហាមសើច” ដែលជាចំណងដៃថ្មីសម្រាប់ប្រិយមិត្តទស្សនាសើចសប្បាយ បំបាត់ការនឿយហត់។ អ្វីដែលចំឡែកនោះ គឺលោក BIG បានចូលមន្ទីរពេទ្យសង្គ្រោះបន្ទាន់។ ទោះជាយ៉ាងណានោះ លោក BIG មានសង្ឃឹមតិចណាស់ ក្នុងការមានជីវិតឡើងវិញ។

អីយ៉ា! ងាកមកប្រពន្ធរបស់លោក BIG វិញម្តង អ្នកនាង គៀត សុវណ្ណាឡាង ខិតខំរកវិធីណាធ្វើឱ្យប្តីរបស់ខ្លួនរំភើបចិត្ត ទោះជាដឹងថាប្តីរបស់ខ្លួនមិនមានសង្ឃឹមក៏ដោយ ស្របពេលដែលប្រពន្ធ Surprise ឱ្យឃើញនៅរូបកូនរបស់ខ្លួន ប្រពន្ធលោក BIG ស្មានតែប្តីដឹងខ្លួនឡើងវិញដឹងអី គឺធ្វើឱ្យប្តីរំភើបចិត្តកាន់តែខ្លាំងបែរជាដាច់ខ្យល់ទៅវិញ ពិតជាអស់សំណើច នេះហើយព្រោះតែចង់ឱ្យប្តីរំភើបចិត្ត។

កុំភ្លេចទស្សនាទាំងអស់ជាមួយរឿងកំប្លែង “រំភើបចិត្តមុនស្លាប់” ក្នុងកម្មវិធី “MyTV ហាមសើច” ដែលធ្វើការចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ MYTV ធានាថាសើច មិនចេះជិនណាយ៕

(ទស្សនាវីដេអូ)

អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម