Connect with us

រាជរដ្ឋាភិបាល លុបចោលបម្រាមដែលមិនឱ្យជនបរទេសមកពី ៦ប្រទេសចូលមកកម្ពុជា

ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាស អនុញ្ញាតឱ្យជនបរទេស ដែលមកពីប្រទេសចំនួន៦ រួមមាន អ៊ីរ៉ង់ អ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក អាចចូលមកប្រទេសកម្ពុជាវិញបាន ចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ។

ការអនុញ្ញាតឱ្យជនបរទេសមកពីប្រទេសទាំង៦ចូលមកកម្ពុជាឡើងវិញនេះ បានធ្វើឡើងដោយយោងតាមចំណារឯកភាព និងអនុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ និងយោងតាមការវិវត្តន៍សភាពការណ៍ នៃការរីករាលដាលជំងឺកូវីដ១៩។

សូមរំឭកថា រាជរដ្ឋាភិបាលកម្ពុជា បានបិទមិនឱ្យភ្ញៀវបរទេសទាំង៦ប្រទេសចូលមកកម្ពុជា កាលពីពីពាក់កណ្តាលខែមីនា ឆ្នាំ២០២០មក៕

Loading...

ពេញនិយម