Connect with us

ទូរសព្ទ doqo ត្រូវលក់យ៉ាងតិច ៣០០០០ គ្រឿងក្នុងរយៈពេល ១ នាទី

doqo mate35 គឺជាទូរសព្ទចល័តដែលមានរូបរាងល្អ មានដំណើរការល្អជាមួយនឹងកម្រិតកំពូល និងតម្លៃទាប។ ទូរសព្ទនេះត្រូវបានចុះបញ្ជីនៅក្នុងប្រទេសជប៉ុនហើយវាត្រូវបានគេរាយការណ៍ថានេះ គឺជាទូរសព្ទដែលមានល្បឿនលឿនបំផុតមិនធ្លាប់មានដែលត្រូវបានលក់ដោយគេហទំព័រពាណិជ្ជកម្មតាមអ៊ីនធឺណេតរបស់ជប៉ុន។

យោងតាមគេហទំព័រ doqo japan បានឱ្យដឹងថានៅក្នុងខែវិច្ឆិកាឆ្នាំមុន ការលក់ទូរសព្ទចល័ត doqo ទទួលបានចំណូលចំនួនលើសពី ៧០ លានយ៉េនក្នុងរយៈពេលតិចជាង ១នាទី ទោះបីជាក្រុមហ៊ុនមិនបានប្រកាសអំពីចំនួនទូរសព្ទដែលបានលក់ចេញក៏ដោយ ក៏យើងអាចដឹងបានដែរ នេះបើយោងតាមតម្លៃទូរសព្ទចល័ត។ ប្រសិនបើមនុស្សគ្រប់គ្នាទិញម៉ូដែលថ្លៃបំផុត វាត្រូវបានគេប៉ាន់ស្មានថានឹងលក់បាន ៣០០០០ គ្រឿង ហើយប្រសិនបើអ្នករាល់គ្នាទិញម៉ូដែលមូលដ្ឋានធម្មតា វាមានន័យថាអាចលក់បាន ៤០០០០ គ្រឿង។ ជាក់ស្តែងចំនួនពិតប្រាកដនឹងស្ថិតនៅចន្លោះនេះ។

ជំហានទីមួយ doqo បង្ហាញថាមនុស្សគ្រប់រូប គឺតែងតែចង់បានអ្វីប្លែកពីគេ។ តើអ្វីសាកសម និងល្អពិសេសជាមួយនឹងអ្នកប្រើប្រាស់? ឧទាហរណ៍៖ តើអ្នកពិតជាត្រូវការទូរសព្ទចល័តដែលមានកាមេរ៉ា ២០០ មេហ្គាភិចសែលដើម្បីថតព្រះចន្ទទេ?

ជំហានទី ២ គឺផ្តល់តម្លៃនិងសេវាកម្មដល់អ្នកប្រើប្រាស់។ doqo ប្រើបណ្តាញនៃការលក់តាមអ៊ិនធឺណិត និងហាងដែលមានកម្មសិទ្ធិ។ វិធីនេះលុបចោលនូវតំណភ្ជាប់របស់ឈ្មួញកណ្តាល។ បើគ្មានភ្នាក់ងារ និងអ្នកចែកចាយទេអតិថិជនអាចទិញក្នុងតម្លៃ ២០០ ដុល្លារ។ ក្នុងពេលជាមួយគ្នានេះ វាផ្តល់ជូនអតិថិជននូវការធានាអេក្រង់ឥតគិតថ្លៃរយៈពេលមួយឆ្នាំ និងការសងប្រាក់វិញដោយគ្មានហេតុផល ៣ ថ្ងៃ និងសេវាកម្មជំនួសថ្មីក្នុងរយៈពេល ១៥ ថ្ងៃ។ ដុកដូ នឹងបង្កើតមជ្ឈមណ្ឌលសេវាកម្មក្រោយពេលលក់នៅតាមទីក្រុងនីមួយៗ។

ជំហានទីបី គឺទទួលយកទំនួលខុសត្រូវសង្គម និងចូលរួមវិភាគទានដល់ពិភពលោក។ វិធីសាស្រ្តរបស់ដូដូ គឺបរិច្ចាគប្រាក់ចំនួន ២ ដុល្លារដល់តំបន់ដែលនៅខាងក្រោយសម្រាប់រាល់ទូរសព្ទដៃដែលបានលក់ហើយក៏ផ្តល់ជូននិស្សិតនូវតម្លៃពិសេស និងសេវាកម្មបង់រម្លស់ប្រាក់ទាបផងដែរ។

លក្ខណៈសម្បត្តិទូរសព្ទ doqo៖ បន្ទះឈីប MTK6799, អង្គចងចាំ 8G, អង្គផ្ទុកទិន្នន័យ 128G ប្រព័ន្ធប្រតិបត្តិការ Android កាមេរ៉ាមុខ ៨មេហ្គាភិចសែល, កាមេរ៉ាក្រោយ ១៦មេហ្គាភិចសែល និងកម្លាំងថ្ម ៤៥០០mAh៕

Loading...

ពេញនិយម