Connect with us

ល្អខ្លាំងណាស់ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនឹងចាប់ផ្តើមធ្វើវីដេអូសម្ភាសអ្នកឯកទេសសំខាន់ៗដើម្បីចងក្រងទុកជាឯកសារ

ភ្នំពេញ៖ ចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះតទៅ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនឹងចាប់ផ្តើមសម្ភាសអ្នកជំនាញឯកទេសសំខាន់ៗផ្នែកវប្បធម៌ សិល្បៈ អរិយធម៌ នរវិទ្យា ជាតិពន្ធុវិទ្យា និងប្រវត្តិសាស្ត្រខែ្មរ ដោយថតជាវីដេអូ។

វីដេអូដែលបានថតនឹងផលិតចេញជាវីដេអូខ្លីដែលមានរយៈពេលប្រមាណពី ៧ ទៅ ១០នាទី ដើម្បីយកទៅផ្សព្វផ្សាយតាមបណ្តាញយូធូប (Youtube) និងហ្វេសប៊ុករបស់សាកលវិទ្យាល័យ។ ជាមួយគ្នានោះដែរ បទសម្ភាសជាវីដេអូនេះនឹងរក្សាទុកក្នុងបណ្ណសាររបស់សាកលវិទ្យាល័យដើម្បីបម្រើដល់វិស័យអប់រំនាពេលខាងមុខ ការផ្សព្វផ្សាយអំពីបទសម្ភាសនេះនឹងចាប់ផ្តើមនាថ្ងៃទី១ ខែមិថុនានេះតទៅ។

នាថ្ងៃចាប់ផ្តើមដំបូង ក្រុមការងារដឹកនាំដោយលោក ញាណ សុជាតិ បានសម្ភាសជាមួយលោកព្រឹទ្ធាចារ្យទេពនិមិ្មតវិចិត្រ ជេត ចន ដែលត្រូវបានចាត់ទុកថាជាមរតកមនុស្សរស់។ តើដំណើរជីវិតរបស់លោកព្រឹទ្ធាចារ្យមានប្រវត្តិបែបណាមុននឹងចូលរៀនផ្នែកគំនូរបុរាណនៅសាលារចនា សូមរង់ចាំទស្សនាទាំងអស់គ្នា៕

ប្រភព៖ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com